• 2019-08-29 03:00:00
  • ស្ទីលតារា

កាលីប​អស់​ត្រឹម Jennie ក្រុម Black Pink ហើយ ខោអាវ​ពណ៌​អី គឺ​ភ្ជាប់​នឹង​កាបូប​ពណ៌​នោះ​តែ​ម្ដង

  • 2019-08-29 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​និយម​ស្ពាយ​កាបូប តែ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ហួស​សម័យ​ក៏ដូច​ជា​មិន​ស៊ី​គ្នា​នឹង​សម្លៀក​បំពាក់​នោះ គឺ​អាច​រៀន​តាម​ស្ដាយ​ស្ពាយ​កាបូប​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Jennie បាន។

នៅ​ក្នុង​ក្រុម​ចម្រៀង​ជួរ​មុខ​កូរ៉េ Black Pink សមាជិក Jennie តែង​តែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​ស្ទីល​សម្លៀក​បំពាក់ ក៏​ដូច​​ហ្វេសហ្សិន​ទាំង​ស្រុង ឈាន​មុខ​គេ​ជា​និច្ច គួប​ផ្សំ​នឹង​ជា​សមាជិក​ចម្បង​នៃ​ក្រុម​ទៀត​នោះ ស្រី​ស្អាត​វ័យ​២៣ឆ្នាំ តែង​ត្រូវ​បាន stylist ប្រគល់​សម្លៀក​បំពាក់​ដែល​លេច​ធ្លោ​ឲ្យ​ស្លៀក​ជា​និច្ច បើ​ធៀប​នឹង​សមាជិក​ដទៃ។

យ៉ាងណាក្ដី ក្រៅ​ពី​ម៉ូដ​ខោអាវ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ម្ចាស់​បទ Solo មិន​ស្ទើរ​ដែរ​នោះ​គឺ ជា​ម៉ូដ​កាបូប​ស្ពាយ​ជា​ច្រើន​រាប់​មិន​អស់​នេះ​ឯង។ ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង​នឹង​កម្រង​កាបូប​របស់​នាង​នោះ​គឺ ស្រី​ស្អាតត្រកូល Kim តែង​ស្ពាយ​កាបូប​ដែល​មាន​ពណ៌​ដូច​នឹង​ខោអាវ​ដែល​ខ្លួន​ស្លៀក​ជា​និច្ច ដែល​រឹត​តែ​ញ៉ាំង​ឲ្យ​សំលៀកបំពាក់​របស់​នាង លេច​ថែម​មួយ​កំរិត​ទៀត ហើយ​មិន​ដែល​​មើល​ទៅ​ហួស​សម័យ​នោះ​ឡើយ។

ខាងក្រោម​នេះ​គឺ​ជា​ម៉ូដ​កាបូប​ដែល​មាន​ពណ៌​ស៊ី​នឹង​ខោអាវ Jennie នៅ​រាល់​ពេល​ដែល​នាង​បង្ហាញ​មុខ​នៅ​ទី​សាធារណៈ៕

​ចុចអាន៖ ​​ ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​ និង​ថ្លៃ​ថ្នូរកប់​របស់ IU ក្នុង​រឿង Hotel Del Luna

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

មតិយោបល់