
- 2019-09-26 08:33:37
- ព័ត៌មាន
លួចរៀនខ្លួនឯងសោះ កូនកំលោះ ខាត់ សុឃីម ទំនងអាចស្នងសិល្បៈបុរាណពីម្ដាយ ដោយចេះលេងឃឹមយ៉ាងពីរោះ
- 2019-09-26 08:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លួចរៀនខ្លួនឯងសោះ កូនកំលោះ ខាត់ សុឃីម ទំនងអាចស្នងសិល្បៈបុរាណពីម្ដាយ ដោយចេះលេងឃឹមយ៉ាងពីរោះ
ចន្លោះមិនឃើញ
កូនកំលោះរបស់ ខាត់ សុឃីម ឈ្មោះ បញ្ញាស្កាយ យសសក្ដិ ហៅ "ស្កាយ" បានធ្វើឲ្យមានការចាប់អារម្មណ៍ក្រោយពីរូបគេបានបញ្ចេញសមត្ថភាពលេងភ្លេងបុរាណមួយប្រភេទហៅថា "ឃឹម" បានយ៉ាងពីរោះ ដូចទៅនឹងម្ដាយកាលពីអតីតដូច្នេះដែរ។
គិតមកដល់ឆ្នាំនេះ បញ្ញាស្កាយ យសសក្ដិ មានអាយុ ១៤ឆ្នាំហើយ ហើយតាមម្ដាយរបស់គេ គឺមិនចង់ឲ្យកូនប្រុសងប់នឹងភ្លេងបុរាណនេះប៉ុន្មានទេ បើទោះខ្លួនជាពូជពង្សអ្នកសិល្បៈបុរាណក៏ដោយ។ ហេតុផលតែមួយគត់ ខាត់ សុឃីម ប្រាប់ថា អ្នកនាងខ្លាចគេប៉ះពាល់ដល់ការរៀនសូត្ររបស់គេ។ តែយ៉ាងណា ដោយមានឈាមជ័រជាអ្នកសិល្បៈបុរាណស្រាប់ ផ្សំនឹងនិស្ស័យមិនអាចកាត់ផ្ដាច់បាន ….ចេះតែឆ្លៀតរៀនលេងដោយខ្លួនឯង រាល់ពេលទំនេរពីការសិក្សា។
ដោយការខិតខំខ្លួនឯងផង និងបានការជួយបង្រៀនតិចតួចពីពូរបស់គេផង ចុងក្រោយ រូបគេក៏អាចលេងបានប៉ុន្មានបទ។“និយាយពីដុង គឺដុងមែន គឺខ្ញុំមិនចង់ឲ្យគេលេងទេ ខ្លាចប៉ះពាល់ដល់ការរៀន ប៉ុន្តែអត់ទេ ឲ្យតែទំនេរ គឺគេឆ្លៀតរៀន គឺរៀនដោយអត់គ្រូតែម្ដង...ឥឡូវមានអីគេបានរបស់គេដែរតើ"។ ខាត់ សុឃីម ថ្លែង។
ដូចនឹងការអះអាងរបស់ម្ដាយ ស្កាយ ត្រូវបានគេឃើញលេងឧបករណ៍បុរាណមួយប្រភេទ ហៅថា "ឃឹម" ដែលវីដេអូនេះ បាន និងកំពុងចែកចាយនៅលើបណ្ដាញសង្គម ក៏ព្រោះតែប្រិយមិត្តនៅលើបណ្ដាញទំនើបភ្ញាក់ផ្អើល ព្រមទាំងសមត្ថភាពរបស់ ស្កាយ។ បទដែលរូបគេលេង ធ្វើឲ្យមានការចាប់អារម្មណ៍លើបណ្ដាញសង្គមរសៀលនេះ គឺបទ "សំពោងក្លាយ"។
មិនត្រឹមតែចេះលេងឧបករណ៍ ឃឹម ប៉ុណ្ណោះទេ ប៉ុន្តែតាមម្ដាយ រូបគេចេះលេងស្គរ និងឧបករណ៍ភ្លេងបុរាណជាច្រើនទៀត។ តោះ...ទស្សនាសមត្ថភាព និងទេពកោសល្យរបស់កូនកំលោះ ខាត់ សុឃីម ទាំងអស់គ្នា៖