- 2019-10-04 10:07:27
- ចម្រៀង
Taylor Swift ហួសចិត្ត ដែលស្ដាប់មិនដឹងបទខ្លួនឯង (វីដេអូ)
- 2019-10-04 10:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift ហួសចិត្ត ដែលស្ដាប់មិនដឹងបទខ្លួនឯង (វីដេអូ)
ចន្លោះមិនឃើញ
Taylor Swift បានចូលរួមធ្វើជាភ្ញៀវកិត្តិយសមួយរូប សម្រាប់កម្មវិធី “The Tonight Show” ដែលមាន Jimmy Fallon ជាអ្នកសម្របសម្រួលកម្មវិធី។
ក្នុងកម្មវិធីនេះមានជាវគ្គលេងហ្គេមទាយឈ្មោះបទចម្រៀង ដែលជាការប្រកួតគ្នារវាងអ្នកសម្របសម្រួល និងភ្ញៀវកិត្តិយស។ បេក្ខភាពត្រូវទាយឈ្មោះចម្រៀងឲ្យបានត្រឹមត្រូវ តាមរយៈការលេងភ្លេងផ្ទាល់ៗរបស់ក្រុមតន្ត្រី។
Taylor Swift មានសមត្ថភាពខ្ពស់ក្នុងការលេងហ្គេមនេះ ដែលអាចទាយត្រូវបទចម្រៀងជាច្រើន ប៉ុន្តែបែរជាចាញ់អ្នកសម្របសម្រួលកម្មវិធី ពេលដល់វគ្គទាយបទចម្រៀងរបស់ខ្លួនឯងទៅវិញ។ ក្រុមតន្ត្រីបានបន្លឺជាភ្លេងក្នុងបទ "Shake It Off” ដែលពេលនោះភ្លាម Taylor Swift ស្ដាប់មិនដឹងថាជាបទរបស់ខ្លួន ផ្ដល់ឱកាសឲ្យ Jimmy Fallon ទាយឈ្មោះបានមុន ហើយទាយត្រូវទៀតផង។ ចំណែកម្ចាស់បទបានត្រឹមសម្ដែងអារម្មណ៍ហួសចិត្តនឹងខ្លួនឯងតែប៉ុណ្ណោះ៕
ចុចអាន ៖ Selena Gomez បង្ហាញស្ទីលសក់ថ្មី