- 2019-10-25 08:34:26
- ស្ទីលតារា
នារីៗពេលកំពុងពពោះស្លៀកពាក់បែបណាឲ្យឡូយ ក្រឡេកមើល Style របស់ ឱក សុគន្ធកញ្ញា
- 2019-10-25 08:34:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីៗពេលកំពុងពពោះស្លៀកពាក់បែបណាឲ្យឡូយ ក្រឡេកមើល Style របស់ ឱក សុគន្ធកញ្ញា
ចន្លោះមិនឃើញ
នារីៗពេលបាន និងកំពុងពពោះ គឺមានការលំបាកសព្វបែបយ៉ាង ទាំងការដេក ដើរ ឈរ អង្គុយ និងសូម្បីតែការស្លៀកពាក់មិនចេះតែស្លៀកឲ្យតែរួចៗឡើយ ព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូច្នេះសំលៀកបំពាក់ដែលស្លៀកបាន គឺមានតែប្រភេទរលុងៗប៉ុណ្ណោះ។ ប៉ុន្តែឱក សុគន្ធកញ្ញា ពោះកាន់តែធំ ជាសញ្ញាណថាជិតដល់ថ្ងៃប្រសូតកូនដំបូងហើយនោះ ក៏ជ្រើសរើសសំលៀកបំពាក់ប្រភេទរលុងៗដែរ។
យ៉ាងណា នាមជាតារាស្រីជួរមុខរបស់កម្ពុជា ប្រភេទសំលៀកបំពាក់រលុងដែល ភរិយាលោក អ៊ឹង សុខលី រើសមកស្លៀកក៏មិនសាមញ្ញពេកដែរ ពោលគឺ សំលៀកបំពាក់ទាំងនោះ នៅតែធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះ មើលទៅនៅតែឡូយ ស្អាតសមសួន ប្រកបដោយសិល្បៈ។
ដូច្នេះសម្រាប់បងប្អូននារី ដែលក្នុងស្ថានភាពដូចគ្នា សាកល្បងអូសមើលបន្តិចទៅមើល៍