/iu/5db64b3656efb_1572227880_medium.jpg)
- ច័ន្ទ, 28 តុលា 2019 07:00
- ភាពយន្ត
អ្នកចូលចិត្តទស្សនាភាពយន្តចិនមិនគួររំលងរឿងចិនទាំង ៦ នេះទេ
- ច័ន្ទ, 28 តុលា 2019 07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តទស្សនាភាពយន្តចិនមិនគួររំលងរឿងចិនទាំង ៦ នេះទេ
ចន្លោះមិនឃើញ
អ្នកដែលនិយមទស្សនារឿងភាគបរទេស ប្រាកដជាធ្លាប់ទស្សនារឿងចិនមិនថាបែបបុរាណឬសម័យនោះទេ។ រឿងទាំងនោះមានភាពល្បីល្បាញមិនចាញ់រឿងកូរ៉េ ទាំងគុណភាពនិងសម្រស់របស់តួអង្គនៃរឿង។
ខាងក្រោមនេះ ជារឿងចិនទាំង ៦ ដែលបានទទួលការគាំទ្រពីអ្នកទស្សនាច្រើនជាងគេប្រចាំរដូវក្ដៅក្នុងឆ្នាំនេះ៖
១. រឿង «Go Go Squid»
រឿងនេះចង់និយាយអំពីការស្រឡាញ់គេតែម្ខាងរបស់នារីដែលអ្នកររៀនជំនាញផ្នែកវិស្វកម្មកុំព្យូទ័រ ទៅលើបុរសដែលអ្នកជំនាញលេខហ្គេមអេឡិចត្រូនិច។
២. រឿង «The King’s Avatar»
រឿងនេះចូលរួមសម្ដែងដោយតួឯកប្រុស Yang Yang ដែលសម្ដែងជាតួអ្នកលេខហ្គេមអេឡិចត្រូនិចម្នាក់។ រឿងនេះគឺចង់និយាយអំពីការធ្វើការជាក្រុមនិងមិត្តភាព។
៣. រឿង «Mr. Fighting»
Mr. Fighting ជារឿងមួយអំពីការតស៊ូដើម្បីក្ដីស្រមៃរបស់តួឯកប្រុស។
៤. រឿង «The Longest Day in Chang’an»
រឿង «The Longest Day in Chang’an» ជារឿងចិនបុរាណដែលចូលរួមសម្ដែងដោយ Jackson Yee ពី TF Boy ។
៥. រឿង «The Untamed»
ជារឿងមួយដែលទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យ។ រឿងនេះសម្ដែងដោយតួប្រុស ២ នាក់គឺ Xiao Zhan និង Wang Yi Bo។
៦. រឿង «Love and Destiny»
ជារឿងដែលដឹកនាំដោយក្រុមដែលធ្លាប់ដឹកនាំរឿង «Eternal Love» ដែលធ្លាប់ផ្ទុះកាលពីឆ្នាំ ២០១៧។រឿងមានការចូលរួមសម្ដែងដោយ Ni Ni និង Chang Chen។