• 2019-11-01 02:50:00
  • ស្ទីលតារា

តារា​ស្រី​ថៃ​ទាំង​ ៥ នេះ​ជាប់​ជា​កំពូល​រាជិនី​នៃ​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ថៃ

  • 2019-11-01 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ថៃ​ជា​ច្រើន​បាន​ថត​ជា​ស្ពត​ពាណិជ្ជកម្ម​ ក្រៅ​ពី​ការ​ងា​ជា​តារា​សម្ដែង​រឿង​។ ប៉ុន្តែ​មាន​មិន​ច្រើន​នោះ​ទេ ដែល​ស័ក្តិ​សម​បំផុត​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​ឲ្យ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​នីមួយ​ៗ​ក្នុង​ប្រទេស​ថៃ។

ទាំង​សម្រស់​និង​សមត្ថភាព​ធ្វើឲ្យ​តារា​ស្រី​ទាំង​នេះ​ ជាប់​ជា​រាជនី​នៃ​ស្ប៉ត​ពាណិជ្ជកម្ម៖

១. Yaya Urassaya

Yaya បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈប្រ​មាណ​ ១០ ឆ្នាំមក​ហើយ ហើយ​នាង​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ឲ្យ​ឈ្មោះ​ថា ជា​រាជនី​នៃ​ស្ប៉ត​ពាណិជ្ជកម្ម។ នាង​បាន​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ផលិតផល​ប្រមាណ​ជា ២១០ ផលិតផល​និង​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ទាំង​ក្នុង​ក្រៅ​ប្រទេស។

២. Aum Patchrapa

តារា​ស្រី​ជើង​ចាស់ Aum បាន​ទទួល​ចំណាត់​លេខ​ ២ ហើយ​នាង​ជា​អ្នក​តំណាង​ឲ្យផលិត​ផល​ចំនួន ១១៣ ផលិតផល។

៣. Pancake Khemanit

Pancake ទទួល​បាន​ការថត​ឲ្យ​ផលិត​ផល​ផ្សេង​ៗ​គ្នាមាន​ ១០០ ពាណិជ្ជកម្ម។

៤. Mai Davika

ចំណាត់​ថ្នាក់​លេខ​ ៤ បាន​ទៅ​លើ Mai Davika ជាមួយ​នឹង​ការ​ថតពាណិជ្ជកម្ម​ចំនួន ៧៤។

៥. Chompoo Araya

ថ្វី​ត្បិត​តែ​បាន​ផ្អាក​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ ដោយ​សារ​តែ​នាង​មាន​គ្រួសារ​ក្ដី ប៉ុន្តែ Chompoo ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៥ ជា​រាជនី​នៃ​ស្ពត​ពាណិជ្ជកម្ម​ផង​ដែរ​៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់