- 2019-11-21 04:38:45
- ចម្រៀង
ស្ដាប់ឡើងព្រឺសម្បុរ មាស សុខសោភា លេចមុខក្នុងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងតំបន់អាស៊ាន
- 2019-11-21 04:38:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់ឡើងព្រឺសម្បុរ មាស សុខសោភា លេចមុខក្នុងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងតំបន់អាស៊ាន
ចន្លោះមិនឃើញ
តារាចម្រៀង មាស សុខសោភា តំណាងកម្ពុជា ត្រូវបានគេឃើញមុខក្នុងបទចម្រៀងមួយបទមានចំណងជើងថា "Side by Side” ច្រៀងរួមគ្នាដោយតារាចម្រៀងល្បីៗតំណាងប្រទេសក្នុងតំបន់អាស៊ាន។
បទចម្រៀង "Side by Side” ផលិតឡើងក្រោមគម្រោង “ASEAN-ROK Commemorative Summit 2019” នៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ បទនេះមានអត្ថន័យជ្រៅ បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ពិតប្រាកដរវាងគ្នា ដោយមិនប្រកាន់ជាតិសាសន៍ និងបំផុតគំនិតវិជ្ជមាន និងមានភាពជឿជាក់លើខ្លួនឯង កុំបណ្ដោយឲ្យភាពភ័យខ្លាចទាំងឡាយ មកកម្លាចរបស់ពិសេសទាំងនោះ ឲ្យរត់ចាកឆ្ងាយយើងទៅបាន។
"Side by Side” មានទាំងអត្ថន័យ អ្នកចម្រៀងមកពីជាតិសាសន៍១១ផ្សេងក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ សុទ្ធស្អាតៗ ទំនុកភ្លេងក៏ពីរោះ បញ្ឆេះបេះដូងឲ្យពេញប្រៀបដោយក្ដីស្រឡាញ់ នាមជាជីវិតរស់នៅផែនដីតែមួយ។ តោះ...ចូលរួមស្ដាប់ទាំងអស់គ្នា "Side by Side”៖