• 2020-02-26 07:29:53
  • ភាពយន្ត

ស្នាដៃ ស្វែង សុជាតា មួយ​រឿង​ដើម​ឆ្នាំ ២០២០ ដឹង​តែ​ភ័យ​ហ្មង!

  • 2020-02-26 07:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែន​ការ តារា​សម្ដែង​ល្បីឈ្មោះ ស្វែង​ សុជាតា នឹង​សម្ពោធ​ស្នាដៃ​ថ្មី​របស់​ខ្លួន​មួយទៀត​ដើមខែ មីនា ឆ្នាំ​២០២០​ខាង​មុខ​នេះក្នុង​ផលិតកម្ម បាដិហារ្យ​ភាពយន្ត ជា​ប្រភេទ​ភ័យ​លោះព្រលឹង​តែ​ម្ដង។

រឿង​នេះ មាន​ចំណង​ជើង​ថា ”វិញ្ញាណតៃហោង”។ ស្នាដៃ​ថ្មី​នេះ​អ្នកនាងនៅតែ​សម្ដែង​ជា​តួអង្គបែប កម្សត់ ជាមួយ​ការ​អប់រំកាន់តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​សាច់​រឿង​ទាំង​មូល គឺ​ភ័យ​លោះ​ព្រលឹង​ស្ទើរ​គ្រប់​ឈុត​តែ​ម្ដង ដែល​កើត​ពី​ការ​ដេញ​លង​មិន​អាសូរ​របស់​ខ្មោច​ស្រី​ម្នាក់ ដែល​ផុត​រលត់​សង្ខា​ទៅ​ពោរពេញ​ដោយ​កំហឹង។

លោក ស៊ុម ភារិន ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម បាដិហារ្យភាពយន្ត​បាន​បញ្ជាក់​ថា នេះ​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​លោក ខណៈ​គិត​មក​ដល់​ថ្ងៃ​នេះ ភាពយន្ត​ថ្មី​រឿង “វិញ្ញាណ​តៃហោង” បាន​បញ្ចេញ​ជា Poster និង​ Trailer រួចហើយ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ដែល​និយម​គាំទ្រ​ភាពយន្ត​ខ្មែរ។

តាម​ផែន​ការ បន្ត​ពី​នេះ​ទៅ "វិញ្ញាណ​តៃហោង" ​ត្រៀម​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ជូន​ទស្សនិកជន​ទស្សនាចាប់ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០​តទៅ។ លោក​ថា​ជា​ភាពយន្ត​មាន​គ្រប់​រសជាតិ កម្សត់​ស្នេហា​ព្រាត់ប្រាស់ ភ័យ​រន្ធត់ អម​ដោយ​ភាព​កំប្លុក​កំប្លែង។  

ក្រៅ​តែ​ពី​ស្នាដៃ​រឿង”វិញ្ញាណតៃហោង” ផលិតកម្ម បាដិហារ្យ​ភាពយន្តត្រៀម​នឹងបញ្ចេញ​ស្នាដៃ ៣​ផ្សេងទៀត​ផងដែរ​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ឆ្លើយ​តបតាម​តម្រូវការ​ទីផ្សារ​នៃ​អ្នក​ទស្សនា​ភាពយន្ត​ខ្មែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់