• 2020-03-04 03:40:36
  • ភាពយន្ត

ក្រោយ​ល្បី​លើ​ Youtube ឥឡូវ​រឿង​និយាយ​ពី​ជីវិត​សិស្ស​វិទ្យាល័យ ប្រែ​ខ្លួន​ទៅ​ជា​កុន ត្រៀម​ចាក់​បញ្ចាំង​ហើយ!

  • 2020-03-04 03:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​និយាយ​ពី​ជីវិត​សិស្ស​សាលា​រឿង "ពោះ​ធំ" ត្រៀម​នឹង​ឡើង​រោងកុន​ហើយ ក្រោយ​ពី​បាន​បំប្លែង​ខ្លួន​វីដេអូ​ចាក់​នៅ​លើ Online ដូច​ជា Youtube និង​ Facebook មក​ជា​ភាពយន្ត​សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​ផ្ទាំង​សំពត់​ស​នោះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ភាពយន្ត​ខាង​លើ បានឲ្យ​ដឹង​ថារឿង “ពោះធំ” ដែល​ត្រូវ​បាន​រៀប​ចំ​ថ្មី​សម្រាប់​រោងកុន​​នេះ ត្រៀម​នឹង​សម្ពោធ​​ចាក់​បញ្ចាំង​​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ។ រឿង “ពោះធំ” ជា​ប្រភេទ​ភាពយន្ត​បែប​កម្សត់​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​ក្នុង​រឿង ពិសេស​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​មិត្តយុវវ័យ​តែ​ម្ដង​ ដែល​ឆាប់​ប្រឡូក​​រឿង​​ផ្លូវ​ភេទ​ទាំង​ខ្លួន​នៅ​​វ័យ​ក្មេង ហើយ​ចុង​ក្រោយ​ជីវិត​ក្មេង​ខ្ចី​ក៏​បាន​ជួប​បញ្ហា ទាំង​ដែល​មិន​បាន​ត្រៀម​ខ្លួន។

រឿង ”ពោះធំ” បង្ហាញ​ពី​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង ដែល​ជា​សិស្ស​សាលា​កំពុង​​តែ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ តែ​ពួក​គេ​​ទាំង​ពីរ​បាន​ស្រឡាញ់​ទាក់​ទង​គ្នា​ជ្រុល​ជ្រួស​រហូត​ដល់​មាន​កូន​ដោយ​មិន​បាន​ព្រៀង​ទុក។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ការ​សិក្សា ប៉ុន្តែ​ពួក​គេ ក៏​ត្រូវ​បាន​ចាកចេញ​ពី​ផ្ទះ​ទៀត​បន្ទាប់​ពី​បែក​ធ្លាយ​រឿង​ដល់​ឪពុក​ម្ដាយ។ ពេល​នោះ ជីវិត​ខ្លួន​ទី​ពឹង​ខ្លួន ទាំង​ខ្លួន​ឯង​ទាំង​ទ្វេ​នៅ​ខ្ចី​សេចក្ដី​ក៏​ចាប់​ផ្ដើម ហើយ​ក៏​ជា​ពេល​ដែល​ពួក​គេ​បាន​ជួប​នឹង​បញ្ហា​រាប់​រយ​ជំពូក។

តើ​ពួក​គេ​អាច​តស៊ូ​នឹង​ជីវិត​ថ្មី​នេះ​ទាំង​ក្មេង​ខ្ចី បាន​ឬ​យ៉ាង​ណា ហើយ​ពួក​គេ​ជួប​រឿង​អ្វី​ខ្លះ ចាំ​តាម​ដាន​ទាំង​អស់​គ្នា...តែ​ឥឡូវ​ទស្សនា​វីដេអូ Trailer ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី