- 2020-04-02 07:29:31
- ព័ត៌មាន
ទៀតហើយ វណ្ណា វត្តី ប្រកាសបញ្ចុះតម្លៃជួលអចលនទ្រព្យផ្ទាល់ខ្លួននៅភ្នំពេញ និងប៉ៃលិនទាបមិនគួរឲ្យជឿ
- 2020-04-02 07:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ វណ្ណា វត្តី ប្រកាសបញ្ចុះតម្លៃជួលអចលនទ្រព្យផ្ទាល់ខ្លួននៅភ្នំពេញ និងប៉ៃលិនទាបមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
ក្រោយពីសប្ដាហ៍មុនអ្នកនាង ខាត់ សុឃីម បានប្រកាសបញ្ចុះតម្លៃផ្ទះជួលរបស់ខ្លួន ៥០% ជួយសម្រាលបន្ទុករបស់ បងប្អូនប្រជាពលរដ្ឋ ឥឡូវនៅសប្ដាហ៍នេះ មានតារាស្រីម្នាក់ទៀតបានប្រកាសបញ្ចុះតម្លៃដូចគ្នាលើអចលនទ្រព្យរបស់ខ្លួនដែលមានទាំងនៅភ្នំពេញ និងខេត្តប៉ៃលិន នៅក្នុងគ្រាដែល Covid-19 បាន និងកំពុងវាយលុក។
“ខ្ញុំបញ្ចុះថ្លៃជួលផ្ទះ និងCondoរបស់ខ្ញុំចំនួន50% រហូតដល់ចប់ Covid-19អតិថិជនឃើញហើយបង់អោយនាងខ្ញុំតែ 50% ទៅបានហើយ"។ វណ្ណា វត្តី សរសេរលើហ្វេសប៊ុកព្រឹកនេះ ដោយទទួលបានការសាទរយ៉ាងច្រើនពីប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់នាង"។
វត្តី បានបញ្ចេញឲ្យដឹងថា នាងមានអចលនទ្រព្យផ្ទាល់ខ្លួនមួយចំនួននៅភ្នំពេញ និងខេត្តប៉ៃលិន ដែលនាងប្រើដើម្បីជួយជ្រោងជីវភាពរបស់នាង ដោយមិនពឹងតែលើសិល្បៈមួយមុខ។ អចលនទ្រព្យទាំងនោះ គឺនាងបានទិញខ្លះជិត១០ឆ្នាំ ខ្លះក៏តិចជាងនេះ ដោយក្នុងនោះមាន Condo នៅក្រោយវត្តសន្សំកុសល និងផ្ទះល្វែងនៅម្ដុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងដីមួយកន្លែងនៅខេត្តប៉ៃលិន ដែលទាំងអស់នេះ កន្លងមក នាងបានជួលឲ្យទៅគេទាំងអស់។
ចំពោះតម្លៃជួល តារាស្រីបានបញ្ចេញឲ្យដឹងថា កន្លងមកនាងសម្រាប់ខុនដូ នាងជួល១ខែ ៥៥០ដុល្លារ ផ្ទះជួលនាងជួលក្នុងតម្លៃ ៤៥០ដុល្លារ និងដៃនៅខេត្តប៉ៃលិនក្បាល ៤០ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ កន្លងមកនាងជួលតម្លៃ ៧០០ដុល្លារអាមេរិក។ឥឡូវនេះ នាងបញ្ជាក់ថា តម្លៃខាងលើ គឺបញ្ចុះ ៥០% ទាំងអស់ ដូច្នេះបើអតិថិជនផ្ទះជួលនាងឃើញហើយ បង់ឲ្យនាងតែ ៥០%នៃតម្លៃពីមុនបានហើយ ចាប់ពីពេលនេះ រហូតដល់ Covid-19 លែងគំរាមកំហែង។
វណ្ណា វត្តី បញ្ជាក់ថា នាងមិនសម្បូរសប្បាយណាស់ណាទេ ប៉ុន្តែគ្រាន់តែចង់ចូលរួមបន្ថយការលំបាកខ្លះដល់បងប្អូនប្រជាពលរដ្ឋជាអតិថិជនរបស់នាង ដែលបច្ចុប្បន្ននេះជួបការលំបាកក្នុងជីវភាព ពោលគឺពិបាកក្នុងការរកប្រាក់ចំណូលដោយសារតែ Covid-19។
កញ្ញា វណ្ណា វត្តី គឺជាសិល្បករទី៣ ដែលបានធ្វើការចែករំលែកការឈឺឆ្អាលដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងជួបការលំបាកដោយសារមេរោគសាហាវ ដោយសប្ដាហ៍មុន ខាត់ សុឃីម បានប្រកាសបញ្ចុះតម្លៃ ៥០% ដែរលើអាជីវកម្មជួលផ្ទះរបស់នាងនៅខាងក្រោយផ្សារដីថ្មីនាតំបន់ លូ៥។ ក្រោយមកទៀត តារាចម្រៀងផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏បានប្រកាសចែកអង្ករដល់ប្រជាពលរដ្ឋ ពិសេសសិល្បករដែលមានជីវភាពខ្វះខាតដែរ៕