• 2020-04-13 02:46:55
  • ភាពយន្ត

"ហាម​ព្រោះ​ស្រឡាញ់" រឿងខ្លី​​មួយ​ទៀត​ពី "ស្លឹកពោធិ៍" ក្នុង​ន័យ​អប់រំ​ពី​​កូវីដ១៩!

  • 2020-04-13 02:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១៣ ​ខែមេសានេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្លឹកពោធិ៍ បាន​ចេញ​ផ្សាយភាពយន្ត​អប់រំ​ខ្នាត​ខ្លី​មួយ​ ទាក់ទង​នឹង​ជំនឿ​ផ្ដេសផ្ដាស និង​ការ​ដាក់​ខ្លួន​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ដើម្បី​ការពារ​ខ្លួន​ពីការឆ្លង​មេរោគ​រលាកផ្លូវដង្ហើមកូវីដ-១៩។

ភាពយន្ដ​ខ្នាត​ខ្លី​ដែល​មាន​រយៈ​ពេល​ជាង​ ៤​នាទី​នេះ ត្រូវ​បាន​សម្ដែង​ដោយ​ភរិយា និង​កូន​របស់​តារា​សម្ដែង​វ័យ​កណ្ដាល​ ​លោក សាវិន ហ្វីលីប។

ខ្សែភាពយន្ត​អប់រំ​រឿង "ហាម​ព្រោះ​ស្រឡាញ់" នេះ គឺ​ជា​ភាពយន្ត​ទី​២​ របស់​ស្លឹកពោធិ៍ បន្ទាប់​ពី​រឿង​ "បន្ទប់​ចត្ដាឡីស័ក" ក្នុងពេលដែលមនុស្សម្នា​ខ្លាចនឹងមេរោគកូវិដ-១៩ នេះ។ បើ​តាម​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ស្លឹកពោធិ៍ ​លោក ផាន់ ណារដ្ឋ និយាយថា រឿងអប់រំ​នេះ ក៏​នឹង​មានចាក់​​ផ្សាយ​ផ្ទាល់​ជា​បន្តបន្ទាប់ ​ចាប់​ពី​ថ្ងៃទី១៣ ខែ​មេសា នេះ នៅ​តាម​ស្ថានីយ៍វិទ្យុ និង​ហ្វេសប៊ុក​ផ្លូវការ​របស់​ព្រះអង្គ​គ្រូ គូ សុភាព ជា​ដើម។

តោះ...! ប្រិយមិត្ត​ចូល​ទស្សនា​ភាពយន្ត​អប់រំខ្នាត​ខ្លី​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម