• 2020-04-15 07:12:06
  • ព័ត៌មាន

ចូល​រួម​រំលែក​ទុក្ខ​ផង ម្ដាយ​តារា​សម្ដែង ហង្ស សម្បើម​ស័ក្តិ បាត់បង់​ជីវិត​មុន​នេះ

  • 2020-04-15 07:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ហង្ស សម្បើម​ស័ក្តិ នៅ​ថ្ងៃ​នេះ បាន​ជួប​ទុក្ខ​ធំ ដោយ​សារ​តែ​អ្នក​ម្ដាយ​លោក បាន​លា​ចាក​លោក​នៅ​រសៀល​នេះធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សោកសង្រេង ហើយ​មិត្ត​ភ័ក្ដិ​ច្រើន​ទៀត បាន និង​កំពុង​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​សព។

ដំណឹង​នេះ ទើប​តែ​បែក​ធ្លាយ​ប៉ុន្មាន​នាទី​មុន ក្រោយ​ពី​មិត្ត​សិល្បករ​ជា​ច្រើន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ក្រៀម​ក្រំ​ទៅ​លោក សម្បើម​ស័ក្ដិ។ លោក ហង្ស សម្បើម​ស័ក្ដិ ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា លោក​មាន​ម្ដាយ​ជរា​ម្នាក់​មាន​កើត​ជំងឺ​មហារីក ហើយ​លោក​ប្រឹង​ប្រែង​ធ្វើ​ការងារ​សិល្បៈ​ទាំង​ឡាយ ដើម្បី​បាន​ប្រាក់​មក គឺ​គ្រាន់​តែ​ទុក​មើល​ថែ និង​ព្យាបាល​អ្នក​មាន​គុណ​ប៉ុណ្ណោះ។

ដូច្នោះ​ហើយ គេ​កម្រ​ឃើញ​តារា​ប្រុស មាន​ពេល​លេង​សើច​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​សិល្បៈ​ដទៃ​ទៀត​ណាស់។ ប៉ុន្តែ​ទើប​តែ​ព្រឹក​មិញ គេ​ទើប​តែ​ឃើញ​លោក​ចូល​ខ្លួន​មក​លេង Challenge ពាក់​ម៉ាស​ដើម្បី​ការពារ​ជំងឺ ខូវីដ ១៩ ម្ដង​ប៉ុណ្ណោះ ក្រោយ​ពី​មាន​មិត្ត​​ភ័ក្ដិ​ផ្សេង​ទៀត​បាន​ហៅ​លោក​ចូល​លេង។

យ៉ាង​ណា តារា​ប្រុស​កម្សត់ មិន​បាន​បញ្ចេញ​ទឹក​មុខ​សប្បាយ​រីករាយ​ក្នុង​ការ​លេង​ល្បែង​នេះ​ជាមួយ​មិត្តភ័ក្ដិ​ឡើយ ហើយ​ស្រាប់​តែ​រសៀល​នេះ​មាន​ដំណឹង​ថា អ្នក​ម្ដាយ​លោក​បាន​ចែក​ឋាន​ទៅ​ហើយ ក្រោយ​ពី​តស៊ូ​នឹង​ជំងឺ​រុំារៃ​អស់​ពេល​យ៉ាង​យូរ។ តាម​ព័ត៌មាន សព​ម្ដាយ​របស់​លោក ហង្ស សម្បើម​ស័ក្តិ ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​សង្កែ៕

អត្ថបទ៖ ទារិកា

មតិយោបល់