• 2020-04-17 10:38:24
  • ព័ត៌មាន

ត្រៀម! យប់នេះចេញហើយ រឿងថ្មី Lee Minho ល្បីល្អមើលខ្លាំងមានឈុតស្វីតច្រើនត្រូវចិត្តហ្វេនម៉ង

  • 2020-04-17 10:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុក​ឲ្យ​រង់​ចាំ​យូរ​ហើយ ទី​បំផុត​រឿង​ថ្មី​របស់​កំពូល​តារា​កូរ៉េ ​ Lee Minho និង Kim Go eun «The King: Eternal Monarch» ដល់​ថ្ងៃ​ត្រូវ​ចេញ​ផ្សាយ​ភាគ​ដំបូង​ហើយ​។ រឿង​ភាគ​ថ្មី​នេះ ជា​ប្រភេទ​រឿង​បែប​មនោសញ្ចេតនា Fantasy ដែល​​មាន​ឈុត​ឆាក​ប្លែក​ភ្នែក ​គ្រប់​រស​ជាតិ​លាយឡំ​​គ្នា ​ជា​មួយ​រឿង​រ៉ាវ​ស្នេហា​របស់​តួអង្គ​ទាំង​ពីរ​ដ៏​ផ្អែម​ល្ហែម។

រឿង​​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ ​ថ្ងៃ​សុក្រ ទី ១៧ ខែ មេសា នៅ​លើ​ទូរទស្សន៍ SBS និង Netflix វេលា​ម៉ោង ១០យប់​ ម៉ោង​នៅ​កូរ៉េ (ត្រូវ​នឹង​ម៉ោង ៨​យប់​នៅ​កម្ពុជា)។

លួង​ចិត្ត​សិន​ទម្រាំ​ដល់ម៉ោង​ភាគ១ នេះ​ចាក់​ផ្សាយ តោះ! មើល​វីដេអូ Trailer លេងៗជាមួយ​គ្នា​៖

បន្ទាប់​ពី​ទស្សនា​ឈុត​ខ្លី​ៗ​ក្នុង​រឿង តើ​អ្នក​​ចាប់អារម្មណ៍​ឃើញ​ហាង​តែ​ The Alley នៅ​ក្នុង​ឈុត​ខ្លីៗ​នៃ​ វីដេអូ​នេះ​ទេ?

ពិត​ណាស់ Lee Miho និង​ Kim Go-eun ជា​អ្នក​ដំបូង​គេ​បង្អស់​ ដែល​បាន​ភ្លក់​រសជាតិ​ភេសជ្ជៈ​ពិសេស​ (exclusive drinks)​ ​របស់​ The Alley ដ៏​ឈ្ងុយ​ឆ្ងាញ់ និង crispy chips ,ព្រម​ទាំង DIY series Tea Bags ដែល​រួម​មាន signature blueberry infused milk tea, Royal Oolong and Berry Tea ​ ​,ដែល​ត្រូវ​បាន​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​បំផុត​ផ្តាច់​មុខ ​សម្រាប់​រឿង «The King: Eternal Monarch»។

ភេសជ្ជៈ និង​ របស់​ប្រើ​ប្រាស់​ដែល​បាន​ឌីហ្សាញ​ឡើង​ពិសេស​សម្រាប់​រឿង​ភាគ​ថ្មី​នេះ ក៏​នឹង​អាច​រក​ទិញ​បាន នៅ​តាម​ហាង​មួយ​ចំនួន​របស់​​ The Alley ដែល​នឹ​ង​ផ្តល់​នូវ​ភាព​រំជើប​រំជួល ដល់​អ្នក​គាំទ្រ​ឲ្យ​កាន់​តែ​រីករាយ​ជាមួយ​សាច់​រឿង​ភាគ​ថ្មី​នេះ​មួយ​កម្រិត​ទៀត។

The Alley ក៏​សន្យា​ថា​នឹង​ចែក​រំលែក​សាច់​រឿង​បន្ថែម​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់ ខណៈ​រឿង​កូរ៉េ​ដ៏​ល្បី​នេះ​កំពុង​ចាក់​ផ្សាយ​នៅ​ភាគ​បន្ទាប់​ក្រោយៗ ដូចជា ក្នុង​ឱកាស​ Easter eggs និង គម្រោង​ពិសេស​ៗផ្សេង​ទៀត (special projects)។ ដូច្នេះ​សូម​តាម​ដាន​ដើម្បី​ទទួល​ព័ត៌មាន​កាន់​តែ​រំជួល​រំជួល​ពី The Alley ។

ចាំ​មើល​ទាំង​អស់​គ្នា​ណ៎ា ថា​អាយដូលទាំង​ពីរ ក្នុង​រឿង «The King: Eternal Monarch» ញុំា​តែ The Alley នៅ​ត្រង់​វគ្គ​ណា​ខ្លះ ហើយ​ស្វីត​ប៉ុណ្ណា!

ហើយ​បើ​ចង់​ភ្លក់​សាក​រសជាតិ​តែ​ដ៏​ឆ្ងាញ់​នេះ​ដែរ ​អ្នក​ក៏​អាច​រក​ទិញ​បាន នៅ​ក្នុង​ហាង​ The Alley Cambodia ដែល​មាន​ ៥ ទីតាំង​នៅ​ក្រុង​ភ្នំពេញ៕

អត្ថបទ៖ លីដា

មតិយោបល់