• 2020-05-15 08:17:26
  • ចម្រៀង

ភ្ញាក់​ផ្អើល​យុវជន​ខ្មែរ​ម្នាក់ ឡើង​វេទិកា​ច្រៀង​ជា​ភាសា​កូរ៉េ សំឡេង​ដូច​ម្ចាស់​ដើម ពីរោះ​ស្រទន់ !

  • 2020-05-15 08:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ខ្មែរ​ម្នាក់ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​មុខ​ឡើង​ច្រៀង​ចម្រៀង​ជា​ភាសា​កូរ៉េ​លើ​វេទិកា​ដ៏​ស្រស់​ស្អាត​មួយ នោះ​ក៏​ព្រោះ​តែ​យុវជន​រូប​នោះ ច្រៀង​បាន​ពីរោះ​អន្ទង​ចិត្ត​បេះដូង​អ្នក​ស្ដាប់​ឲ្យ​លន្លង់លន្លោច​ជាមួយ​សំឡេង​ដ៏​ពីរោះ​ស្រទន់​របស់​គេ។

តាម​ម្ចាស់​គណនី សមាគម​ពលករ​ខ្មែរ និង​ក្ដី​ស្រឡាញ់​ឆនណាន់ បាន​ឲ្យ​ដឹង​យុវជន​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​រូប​នេះ​មាន​ឈ្មោះ​ថា ខន រតនា។ រូប​គេ​បាន​ច្រៀង​ចម្រៀង​ជា​ភាសា​កូរ៉េ​លាយ​ខ្មែរ​មួយ​បទ បរិយាយ​ពី​ចំណង​ស្នេហ៍​មួយ​របស់​បុរស​លើ​នារី​ម្នាក់។ បទ​ចម្រៀង​ពិត​ជា​មាន​អត្ថន័យ​ស៊ីជម្រៅ​ក្នុង​ផ្លូវ​ស្នេហា​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា។

ដោយ​ឡែក​សំនៀង​​របស់​យុវជន​យើង ក៏​ពោរពេញ​ដោយ​មនោសញ្ចេតនា​លន្លង់លន្លោច​ថែម​ទៀត ពោល​គឺ​ពីរោះ​ស្រទន់។ ប្រិយមិត្ត​អ្នក​ស្ដាប់​ភាគ​ច្រើន​បាន​ពោល​សរសើរ​ចំពោះ​សមត្ថភាព​ប្រើ​ប្រាស់​សំឡេង​របស់​រូប​គេ​លើ​បទ​ចម្រៀង​មនោសសញ្ចេតនា​មួយ​បទ​នេះ​ថា "ពីរោះ​ខ្លាំង​ណាស់"។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម