• 2020-05-19 02:24:32
  • ចម្រៀង

តម្រុយ​កាន់​តែ​ចេញ​ច្បាស់​ សុខ ជំនោរ ប្រកាស​ពី​ផលិតកម្ម​ថ្មីជិត​ដំណើរហើយ!

  • 2020-05-19 02:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​និពន្ធ​បទចម្រៀង​ល្បីឈ្មោះប្រចាំ​នៅ​ផលិតកម្ម​រស្មី ហង្ស​មាស គឺ​លោក សុខ ជំនោរ និង​ក្រុម​ការងារ​ជាង​១០​នាក់​ផ្សេង​ទៀត កំពុង​មមាញឹក​ផលិត​បទ​ចម្រៀង​ថ្មីៗ ដើម្បី​ត្រៀម​បម្រើ​អារម្មណ៍​ប្រិយមិត្ត។

បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ស្គាល់​ឈ្មោះ​ផលិតកម្ម​ថ្មី​របស់​លោក សុខ ជំនោរ ហើយ​ថា​តើ​មាន​តារា​ចម្រៀង​ណា​ខ្លះ​ចូល​រួម​ជា​មួយ​លោក​នោះ តែ​លោក សុខ ជំនោរ អះអាង​ថា ក្រុម​ផលិត​បាន​ដំណើរ​ការ​ការងារ​របស់​ខ្លួន​បី​ខែ​ហើយ ដោយ​បច្ចុប្បន្ន​មាន​បទ​ចម្រៀង​ក្នុង​ដៃ​២០​បទ​ហើយ។ បទ​ចម្រៀង​ទាំង​នោះ គឺ​ជា​ប្រភេទ​បទ​ចម្រៀង​សម័យ​ទំនើប​ចម្រុះ។

សុខ ជំនោរ៖"យើង​គិត​ថា​យ៉ាង​ហោច​ក៏​បាន​ជាង​៥០​បទ​ដែរ ចាប់​ពី​ពេល​នេះ​រហូត​ផលិតកម្ម​មាន​ឈ្មោះ និង​ច្បាប់​អី​ផ្សេង​ៗ​ជា​ផ្លូវការ ហើយ​ខ្ញុំ​ជា​អ្នក​ផលិត​ត្រូវ​ធ្វើ​មុន រីឯ​ដៃគូ​កំពុង​ចាត់ចែង​រឿង​ផ្សេង"។

លោក សុខ ជំនោរ ដែល​ប្រិយមិត្ត​បាន​ទទួល​ស្គាល់​នូវ​ទឹក​ដៃ​តែង​និពន្ធ​បទ​ចម្រៀង​របស់​លោក​កន្លង​ទៅ បាន​ហក់​ចូល​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ​តាម​រយៈ​ការ​បង្កើត​ផលិតកម្ម​ថ្មី បន្ទាប់​ពី​លោក​អាក់ខាន​ជា​ច្រើន​ឆ្នាំ​ក្នុង​អាជីព​នេះ។ លោកថា ផលិតកម្មថ្មីនេះ នឹងចេញជារូបរាង ហើយបានផ្សាយជាផ្លូវការនៅក្នុងឆ្នាំ២០២០ ប៉ុន្ដែលោកមិនទាន់បញ្ជាក់ថ្ងៃបើក។

រូបថត៖ ហ្វេសប៊ុក សុខ ជំនោរ

លោក​ សុខ ជំនោរ ធ្លាប់​បង្ហោះ​រូប​ថត​របស់លោក​ជាមួយ​ក្រុម​ការងារ​ផលិត​បទ​ចម្រៀង​ជាច្រើនរូបនៅ​ក្នុង​ស្ទូឌីយូ​មួយ​កាល​ពី​ពេល​ថ្មីៗ ហើយ​បានព្រលយ​ពាក្យ​ថា ក្រុម​លោក​នឹង​ចូល​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ក្នុង​ពេល​ឆាប់ៗនេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់