- 2020-05-29 08:46:49
- ភាពយន្ត
ពេញ១ខែមេសា រកឃើញរឿងពេញនិយមបំផុតសម្រាប់ឆ្មាំ ២០២០ ក្នុងនោះ១រឿងល្បីតាំងពី៦ឆ្នាំមុន
- 2020-05-29 08:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញ១ខែមេសា រកឃើញរឿងពេញនិយមបំផុតសម្រាប់ឆ្មាំ ២០២០ ក្នុងនោះ១រឿងល្បីតាំងពី៦ឆ្នាំមុន
ចន្លោះមិនឃើញ
ពេញ១ខែមេសា កន្លងទៅនេះ មានភាពយន្តប្រមាណជិត១០ ត្រូវបានចាត់ចំណាត់ថ្នាក់ថា ជារឿងពេញនិយមបំផុតនាឆ្នាំ២០២០នេះ ដោយក្នុង១រឿងក្នុងចំណោមនោះ គឺជារឿងមានការគាំទ្រខ្លាំងតាំងពី ៤ឆ្នាំមុនមកម្ល៉េះ។
ប្រធានគ្រប់គ្រងកម្មវិធី Soyo លោក ស៊ុត ឈៀងឡេង មិនបានបញ្ចេញតួលេខលម្អិតពីចំនួនអ្នកមើលនៃរឿងនីមួយៗនោះទេ ប៉ុន្តែលោកបានអះអាងថា មាន៦រឿង ត្រូវបានរកឃើញថា ជារឿងពេញនិយមបំផុតក្នុងឆ្នាំ ២០២០នេះនៅលើប្រព័ន្ធរបស់លោក គិតតែក្នុងខែមេសា។ រឿងទាំងនោះមានរឿង "រដឺនខកស្នេហ៍" "ខ្មោចត្រឡោកបែក" វគ្គបញ្ចប់ រឿង "អាងនរក" "ប្លន់ណាចា៎!” “កញ្ចក់ឃុំវិញ្ញាណ" និងរឿង "គ្រាប់ពេជ្រ"។
ក្នុងចំណោម៦រឿង រឿង "គ្រាប់ពេជ្រ" របស់អ្នកនិពន្ធ សុខ វិសាល គឺជារឿងដ៏ល្បីកាលពីឆ្នាំ ២០១៤ ហើយឈានមកដល់ឆ្នាំ ២០១៩ និងខែមេសា ២០២០នេះទៀត បានក្លាយជាភាពយន្តពេញនិយមជាថ្មីនៅលើ Soyo ដែលកម្មវិធីទស្សនាភាពយន្តនៅលើទូរស័ព្ទដៃដំបូងគេ ដែលបាន និងកំពុងពេញនិយមក្នុងចំណោមប្រិយមិត្តនិយមតាមដានខ្សែភាពយន្តចម្រុះ។
Soyo ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ មកទល់នឹងពេលបច្ចុប្បន្ន មានរឿងសរុបជាង ២ពាន់ម៉ោង ស្នើនឹងជាង ៦០០ចំណងជើង ដោយមានបែងចែកទៅតាមប្រភេទ រឿងដុំ រឿងភាគ រឿងខ្លី និងកម្មវិធីផ្សេងៗទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធទំនើបនេះ។ ក្នុងចំណោមនេះ លោក ឈាងឡេង បញ្ជាក់ថា រឿងខ្លះតម្រូវឲ្យប្រិយមិត្តបង់ថ្លៃតិចតួចបំផុតសម្រាប់ទស្សនា។
ប៉ុន្តែក៏នៅមានរឿងរាប់រយចំណងជើងទៀត ត្រូវបានផ្ដល់ឲ្យទស្សនាដោយឥតគិតថ្លៃផងដែរ ក្នុងនោះបើសរុប គឺមានរឿងចំនួន ៦០០ម៉ោង គិតជាងចំណងជើងគឺប្រមាណជាង ២០០ហើយ ដែលដាក់ឲ្យប្រិយមិត្តទស្សនាដោយសេរី៕
ទស្សនាភាពយន្តល្បីៗនៅលើទូរស័ព្ទដៃផ្ទាល់តាមរយៈ Soyo App អស់លុយតិច គុណភាពច្បាស់ ស្រួលស្ដាប់ ដោនឡូតឥឡូវនេះ៖
App Store៖ https://goo.gl/Fzx11s
Play Store៖ https://goo.gl/fgJbtB
ឬចូលតាមវេបសាយ៖ https://soyo.sabay.com/