• 2020-06-02 09:47:49
  • ភាពយន្ត

តោះ...ទស្សនារឿងខ្មែរល្អៗមើលនៅលើ SOYO នាដើមខែមិថុនានេះ!

  • 2020-06-02 09:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូម​ស្វាគមន៍​ប្រិយមិត្ត​មក​កាន់​ដំណឹង​ថ្មី ហើយ​ប្លែក​ទាក់ទង​នឹង​ខ្សែភាពយន្ត​ដែល​អាច​ទស្សនា​បាន​នៅ​លើ​កម្មវិធី SOYO ។ នៅ​ដើម​សប្ដាហ៍​ទី១ នៃ​ខែ​មិថុនា នេះ [Sabay] ​នឹង​ណែនាំ​ឲ្យ​ប្រិយមិត្ត​ស្គាល់​ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន​៦ រឿង ដែល​ល្អៗ​មើល ហើយ​អាច​ទស្សនា​បាន​ដោយ​ងាយ​ចាប់​ពី​ពេល​នេះ។

រឿងទាំងនេះ​មានបង្កប់នូវឈុតឆាក ភ័យរន្ធត់ កំប្លែង ស្នេហា និងមនោសញ្ចេតនា ធានាថាល្អមើលប្លែកភ្នែក។

រឿង​ខ្មែរ​ទាំង​៦ គឺ​មាន​ដូច​ជា​រឿង៖"គ្រាប់​ពេជ្រ" រឿង​"ទារុណកម្ម​ខ្មោច" រឿង​"ធ្មប់" រឿង​"បាតដៃ​ខ្មៅ" រឿង​"វិកលចរិត" និង​រឿង​"សិស្ស​ចំណូល​ថ្មី"។ ក្រៅ​ពី​នេះ​ក៏​មាន​រឿង​ខ្មែរ​ល្អ​ៗ​មើល​រាប់​រយ​រឿង​បន្ថែម​ទៀត​ដែរ។

សូម​បញ្ជាក់​ថា នៅ​កម្មវិធី​SOYO មាន​រឿង​ដុំ​ជិត​១០០​រឿង រឿង​ខ្លី​ជិត​៣០​រឿង និង​រឿង​ភាគ​ខ្មែរ​ជិត​៣០​រឿង​ផ្សេង​ទៀត។ Sabay សង្ឃឹម​ថា​នៅ​សប្ដាហ៍​នេះ ប្រិយមិត្ត​នឹង​បាន​ទស្សនា​នូវ​រឿង​ទាំង​៦​នេះ ហើយ​សប្ដាហ៍​ក្រោយ យើង​ខ្ញុំ​នឹង​ពាំនាំ​ព័ត៌មាន​ថ្មី និង​រឿង​ថ្មី​ៗ​មក​ចែក​ជូន​ប្រិយមិត្ត​បន្ដ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់