• 2020-06-05 08:07:43
  • ភាពយន្ត

ធ្លាប់​រឿង​ខ្មែរ ថៃ ឥណ្ឌូណេស៊ី តែ​យប់​នេះ​ហ៊ាន​សាក​រឿង​ជប៉ុន​មួយ​នេះ​ទេ?

  • 2020-06-05 08:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ចុង​សប្ដាហ៍​ទៀត​ហើយ ហើយ​ក៏​ដល់​ពេល​ដែល​ត្រូវ​ទុក​ការងារ​ម្ដុំ​សិន​ងាក​មក​កម្សាន្ត​ជាមួយ​ភាពយន្ត​ម្ដង ដែល​កន្លង​មក​ជឿ​ថា​ប្រិយមិត្ត​ធ្លាប់​ទស្សនា​ភាពយន្ត​ក្នុង​ស្រុក ភាពយន្ត​ថៃ ឥណ្ឌូណេស៊ី...ប្រភេទ​ភ័យ​រន្ធត់​ហើយ ហើយ​តើ​ប្រិយមិត្ត​ហ៊ាន​សាក​ជាមួយ​ភាពយន្ត​ជប៉ុន​មួយ​រឿង​នេះ​ទេ?

ភាពយន្ត​មួយ​រឿង​នេះ មាន​ចំណង​ជើង​ថា "សាដាកុ" ដែល​ជា​ប្រភេទ​រឿង​ដ៏​រំជួល​ព្រលឹង​មួយ​របស់​ជប៉ុន សម្រាប់​មើល​ម្នាក់​ឯង​នា​យប់​ជ្រៅ​នៃ​យប់​នេះ​តែ​ម្ដង។ ក្នុង​សាច់​រឿង​នេះ បាន​តំណាល​ថា មាន​និស្សិត​ស្រី​ម្នាក់​បាន​បញ្ចប់​ការ​សិក្សា​វ័យ ២៤ ឆ្នាំ​ផ្នែក​ចិត្ត​វិទ្យា។ នាង​មាន​ភារកិច្ច​ថែ​រក្សា​ក្មួយ​ស្រី​អាយុ ៤ ឆ្នាំ​របស់​នាង។ មិន​យូរ​ប៉ុន្មាន​ព្រឹត្តិការណ៍​ចម្លែក​កើត​ឡើង​លើ​ក្មួយ​ស្រី​របស់​នាង។

បន្ទាប់​ពី​នោះ​មក​ហេតុការណ៍​ចម្លែក​ៗ និង​ភ័យ​រន្ធត់​ជា​ច្រើន​​ក៏​ចាប់​ផ្ដើម​ឡើង​បន្ត​បន្ទាប់។ រឿង​ទាំង​ឡាយ និស្សិត​ស្រី​បាន​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វីដេអូ​បណ្ដា​សារ​មួយ​កាល​ពី ៥​ឆ្នាំ​មុន ហើយ​នាង​បាន​ព្យាយាម​ស្វែង​រក​អាថ៌កំបាំង​អំពី​វីដេអូ​នោះ។ តោះ​អាថ៌កំបាំង​នោះ​ជា​អ្វី​ទៅ ហើយ​ថា​តើ​សាច់​រឿង​ទាំង​មូល​ទៅ​ជា​យ៉ាង​ណា ចាប់​ផ្ដើម​ទស្សនា​ទាំង​គ្នា​នៅ​ពេល​នេះ​តែ​ម្ដង។

នេះ​គឺ​ភាពយន្ត​ដ៏​រន្ធត់​ដែល​មាន​នៅ​លើ​កម្មវិធី Soyo ប្រព័ន្ធ​ទស្សនា​ភាពយន្ត​ដ៏​សម្បូរ​បែប​ដំបូង​គេ​បំផុត​នៅ​កម្ពុជា។ តាម​ពិត​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ប្រិយមិត្ត​អាច​ទស្សនា​ដោយ​សេរី ទាំង​ប្រភេទ​រឿង​កំប្លែង ភ័យ​រន្ធត់ ប្រភេទ​វាយ​ប្រហារ​ជា​ដើម។ និយាយ​ដោយ​ឡែក​ប្រភេទ​ភ័យ​រន្ធត់ សម្រាប់​ទស្សនា​ម្នាក់​ឯង​នៅ​វេលា​យប់​នេះ ក៏​មាន​ច្រើន​ដែរ តែ​ឥឡូវ​ប្ដូរ​រសជាតិ​មក​សាក​រឿង​ជប៉ុន​ជាមួយ​គ្នា​ម្ដង។

ចុច​ទី​នេះ ដើម្បី​ទស្សនា​រឿង "សាដាកុ"

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម