• 2020-08-24 06:54:46
  • ចម្រៀង

កប់​ហ្មង! MV បទ "ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វេ" ចេញ​ជា​ផ្លូវការ​ហើយ!

  • 2020-08-24 06:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​ បទ"​ជូន​អូន​ឡើង​ផ្លូវ​ហាយ​វេ" ដែល​ជា​ប្រភេទ​បទ​Action ថ្មី ដំបូង​គេ​បង្អស់​របស់​ផលិតកម្ម​ហ្គាឡាក់ស៊ី បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែ​សីហា នេះ ក្រោយ​ពី​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​ជាង​៣​ខែ​មក។

បទ"ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វ៉េ" ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង​សំឡេង​ស្អក​​ ទើប​ចូល​មក​រួម​រស់​ជាមួយ​ផលិតកម្ម Galaxy Navatra គឺ​លោក ខេម។ ទាំង​លោក ខេម និង​តារា​ដែល​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​បទ​នេះ​​ សុទ្ធ​តែ​លាន់មាត់​ថា បទ​នេះ​ប្លែក​ជាង​គេ​ដោយ​មានរៀបចំ​កន្លែង​ថតថ្មីៗ ប្លែកៗ ហើយ​ត្រូវ​ចំណាយ​ពេល​ថត​យូរ​ជាង​គេ។

បទ​ដែល​មាន​ឈុត​ឆាក​វាយតប់ និង​បាញ់​ប្រហារ​រវាង​កង​កម្លាំង​សមត្ថកិច្ច ជាមួយ​ក្រុម​សង្គម​ងងឹត​នេះ ត្រូវ​បាន​អ្នក​គ្រប់​គ្រង​ផលិតកម្ម​ប្រាប់​ថា គេបានចំណាយថវិកា​រហូត​ដល់​៣​ម៉ឺន​ដុល្លារ ទើបផលិតបានMV មួយនេះ ព្រោះ​ទីតាំង​ថត និង​ឧបករណ៍​ដែល​យកទៅប្រើ​ក្នុង​ដំណើរការ​សម្ដែង​សុទ្ធ​តែ​ល្អៗ។ គេ​សង្ឃឹម​ថា បទ​ដែល​បាន​ចេញ​ជា​ផ្លូវការ​អំបាញ់មិញ​នេះ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ បើ​ប្រៀប​ធៀប​នឹង​ប្រភេទ​បទAction ដែលមាននៅ​កម្ពុជា​បច្ចុប្បន្ន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់