• 2020-09-02 02:49:00
  • ភាពយន្ត

ធ្លាប់​ផលិត​រឿង​ក្បែរ​ៗ ១០០ តែ ពាន់ ភួង​បុប្ផា ពេញ​ចិត្ត​៤​រឿង​នេះ​ជាង​គេ!

  • 2020-09-02 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ដ៏​ល្បី អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​ផលិត​រឿង​ខ្នាត​ធំ​ និង​តូច​ជា​ច្រើន​រឿង ហើយ​រឿង​ដែល​អ្នក​ស្រី​ពេញ​ចិត្ត​ក៏​មិន​តិច​ដែរ តែ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នោះ មាន​តែ​៤​រឿង​ប៉ុណ្ណោះ។

អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​ក៏​ល្បី​រូប​នេះ បាន​ប្រាប់ Sabay ថា តាំង​ពី​​អ្នក​ស្រី​ផលិត​រឿង​រហូត​មក​ដល់​ឥឡូវ​បាន​រាប់​សិប​រឿង​ហើយ ទាំង​ខ្នាត​ធំ​ និង​តូច តែ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រីពេញ​ចិត្ត​ជាងគេ ពេល​ដែល​នឹកឃើញ​ពេល​ណា​ក៏​សប្បាយ​ចិត្ត​នោះ គឺ​មាន​រឿង "ទឹក​ចិត្ត​ម្ដាយ” "ប្ដី​ល្អ” "កុមារី​២៥ឆ្នាំ” និង​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី”។

អ្នក​ស្រី​បញ្ជាក់ថា មូល​ហេតុ​ដែល​អ្នក​ស្រី​ពេញ​ចិត្ត​រឿង​នេះ​ខ្លាំង​ដោយសារតែ​រឿង​ទាំង​នោះ​អ្នក​ស្រី​ផលិត​ដោយ​ចេញ​ពី​ចិត្ត ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​គ្រួសារ និង​រឿង​លក្ខណៈ​កំប្លែង​តែ​ក្នុង​ន័យ​អប់រំ។

“រឿង​ដែល​ខ្ញុំ​ផលិត ខ្ញុំ​ស្រលាញ់​ទាំង​អស់ តែ​រឿង​ដែល​ស្រលាញ់​ជាង​គេ​មាន​៤រឿង​ហ្នឹង រឿង​ទាំង​នេះ ខ្ញុំ​នឹកឃើញ​ពេល​ណា​សប្បាយ​ចិត្ត​ពេល​ហ្នឹង ដូច​រឿង​"ប្ដី​ល្អ" ខ្ញុំ​នឹក​ឃើញ​រឿង​ហ្នឹង​ខ្ញុំ​សប្បាយ​ចិត្ត​ពេញ១ថ្ងៃ​ហ្មង។ យើង​ចង់​កែប្រែ​សង្គម​តាម​រយៈ​រឿង អ្នក​ខ្លះ​គាត់​អត់​ដឹង​ថា​ទង្វើ​ដែល​គាត់​ធ្វើ​សព្វថ្ងៃ​ហ្នឹង​ខុស​ទេ ដល់​យើង​លេង​ឱ្យ​ឃើញ​ចឹង​ទៅ​ គាត់​អាច​យល់​ខ្លះ”។

តាំងពី​អ្នក​ស្រី ពាន់ ភួង​បុប្ផា ផលិត​រឿង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បាន​ប្រមាណ​៦០រឿង(តួលេខ​ចុង​ឆ្នាំ ២០១៧) ដោយ​ខ្នាត​ធំ​បាន​ប្រមាណ​២០រឿង។ រឿង​ទាំង​នោះ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស៕

អត្ថបទ៖ សាគុណ

មតិយោបល់
អត្ថបទពេញនិយម