• 2020-09-07 02:44:45
  • ចម្រៀង

ក្រោយ​ស្ងាត់​មួយ​រយៈ​ធំ ស៊ឹម សុវណ្ណារ៉ុង ចេញ​បទ​ថ្មី ២បទ ផ្ទុះ​ខ្លាំង

  • 2020-09-07 02:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ស៊ឹម សុវណ្ណារ៉ុង ដែល​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​ហើយ​នោះ ឥឡូវ​បាន​បញ្ចេញ​បទ​ថ្មី​ចំនួន​២​បទ ដែល​សាមី​ខ្លួន​អះអាង​ថា ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ក្នុង​រយៈ​ខ្លី​ប៉ុណ្ណោះ។

បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ​មាន​ចំណង​ជើង​ថា "សម្ដែង​ចប់​នៅ?” ប្រភេទ​សង់ទីម៉ង់ និង​បទ​ទី2 "អត់​លុយ​អត់​សង្សារ" ជា​ប្រភេទ​បទ​ញ៉ាក់ បទ​ទាំង​ពីរ​នេះ ជា​បទ​ភ្លេង​និពន្ធ​ថ្មី ដែល​ជា​ការ​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក ចាប វីរៈ និពន្ធ​បទភ្លេងថ្មី Jane Roffer និង​សម្រួល​តន្ត្រី៖ Jane Roffer ដែល​ចេញ​ក្នុង ក្រុម​មួយ​មាន​ឈ្មោះ​ថា 3pixels media ដែល​គ្រប់គ្រងដោ​យលោក sethin cartoon និង maco chan។

បទ​ទាំង​ពីរ​ចេញ​បាន​ប្រមាណ​កន្លះ​ខែ​ហើយ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ សុវណ្ណារ៉ុង ថ្លែង " បទ​​ថ្មី​ទាំង​2​បទ​របស់​ប្អូន​មាន​ការ​គាំទ្រ​ច្រើន ពី​សំណាក់​បងប្អូន ហ្វេន​ៗ​ខ្លាំង ក្នុង​បណ្ដា fb youtube និង TikTok។ តាម​សម្គាល់មើល ទើប​នឹង​ចេញ​បាន​កន្លះ​ខែ​ជាង អ្នក​ចូល​ទស្សនា និង​ស្គាល់​បទ​ថ្មី​ប្អូន ទាំង2បទនេះចូល1M ដង​ជាង​ដែរ​ហើយ!"។

តារា​ចម្រៀង​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ​រូប​នេះ អះអាង​នេះ នេះ​ចាត់​ទុក​ថា ជោគជ័យ​មួយ​ខ្លួន ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្គាល់​តាម​រយៈ​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង!” ខណៈ​លោក​ពុំ​សូវ​បាន​ចេញ​បទ និង​ផ្ទុះ​ខ្លាំង​បែប​នេះ​យូរ​ហើយ។

តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​ប្រុស វីដេអូ​ចម្រៀង​ពេញ​លេញ នៃ​បទ​បាន និង​កំពុង​​ពេញ​និយម​ខាង​លើ ត្រូវ​បាន​រៀប​ចំ​ស្រេច​បាច់​អស់​ហើយ ដោយ​បាន​ចុះ​ទៅ​ថត​ផ្ទាល់​ដល់​ខេត្ត​សៀមរាប។ តាម​គម្រោង លោក នឹង​ចេញ​វីដេអូ​ចម្រៀង​នោះ នៅ​ក្នុង​ថ្ងៃ​ឆ្លង​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​តែ​ម្ដង។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់