• 2020-09-23 08:02:49
  • ចម្រៀង

អតីតសិស្សសាលារចនា បែកគ្នាយូរពេក ដល់ពេលជួបគ្នាលេងមួយទំហឹងទាំងកណ្ដាលភ្លៀង

  • 2020-09-23 08:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សិស្ស​សាលា​រចនា និង​វិចិត្រ​សិល្បៈ​សម្ដេច​ព្រះរាម​បុប្ផា ទេវី​ឈូក​ស បន្ទាយ​ស្រី ២​រូប បាន​រំលឹក​អនុស្សាវរីយ៍​ចាស់​របស់​ខ្លួន​ដោយ​រាំ​របាំ​ព្រះរាជទ្រព្យ​ក្នុង​រឿង​រាមកេរ្តិ៍​វគ្គ"សុវណ្ណ​មច្ឆា" ក្រោម​ដំណក់​ទឹកភ្លៀង​ក្បែរ​មាត់​បឹង​មួយ​​ នាខេត្ដសៀមរាប មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

វីដេអូ​រយៈ​ពេល​១​នាទី ដែល​បង្ហាញ​ពី​ក្បាច់​រាំ​យ៉ាង​ប៉ិនប្រសព្វ​ទាំង​ប្អូន​ប្រុស យ៉ា លាង ដែលជា​តួអង្គ​ស្វា​លៀម​យក្ស និង​ប្អូន​ស្រី​ឈ្មោះ សម មករា ដែល​ជា​តួអង្គ​សុវណ្ណ​មច្ឆា ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មិត្តភ័ក្ដិ​របស់​គេ ក្រោយ​ពី​បង្ហោះ​នៅ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

កញ្ញា សម មករា និយាយ​ថា រូប​នាង និង​មិត្តភ័ក្ដិ ធ្លាប់​រៀន​សាលា​រចនា និង​ដើរ​សម្ដែង​តាម​ប្រាសាទ​ក្នុងតំបន់អង្គរជូន​ភ្ញៀវ​ទេសចរណ៍​ទស្សនា​ ​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំមក​ហើយ ទើប​តែនៅ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​ទី៣ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ​២០២០ នេះ បាន​ជួប​គ្នា​ក៏​នឹក​ឃើញ​ចង់​ច្រៀង​រាំលេង​ជាមួយ​គ្នាម្ដងទៀត។

បច្ចុប្បន្ន​ប្អូន​ស្រី សម មករា បាន​ក្លាយ​ជា​អ្នក​បកប្រែ​ភាសា​ចិន​នៅ​ក្នុង​រោងចក្រ​មួយ​នា​រាជធានី​ភ្នំពេញ។ រីឯ​ប្អូន​ប្រុស យ៉ា លាង ក៏បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​ម្នាក់​នៅ​ភ្នំពេញ​ដែរ។ ត្បិតថា អ្នក​ទាំង​ពី​រមាន​អាជីព ស្ថិតនៅ​ក្រៅ​ចង្កោម​សិល្បៈ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ស្រឡាញ់ និង​ថែរក្សា​វប្បធម៌​បុរាណ​ខ្មែរ ដោយ​គេ​បាន​ស្លៀកពាក់​បុរាណ​ ហើយ​ថត​រូបជាមួយ​គ្នា​ទៀត​ផង។ ពួកគេ​ ​ចង់​ឲ្យ​ជន​រួម​ជាតិ ជួយ​លើក​តម្កើង​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យកាន់តែ​ផុលផុស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់