• 2020-10-09 07:29:53
  • ស្ទីលតារា

សម្រាល​កូន​ហើយ ម៉ូលីកា ស្អាត​ដូច​ព្រះនាង ពេល​ស្លៀក​ឈុត​បុរាណ​ខ្មែរ​ឈ្មោះ "ពណ្ណរាយ​មរកត​អប្សរ"

  • 2020-10-09 07:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​សម្រាល​កូន​បាន​ជាង​៣​ខែ​អតីត​តារា​ចម្រៀង​ ម៉ូលីកា បាន​បង្ហាញ​ស្ទីល​ថ្មី​ជាមួយ​ការ​ថត​រូប​តុប​តែង​ជាមួយ​ឈុត​បុរាណ​ជា​ច្រើន​ឈុត​ ដែល​មើល​ទៅ ធ្វើ​ឲ្យ​សម្រស់​របស់​នាង​កាន់​តែ​លេច​ត្រដែត​តែ​ម្ដង។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ឈុត​ដែល​នាង​ស្លៀក​នេះ មាន​ឈ្មោះ​ថា "ឈុត​ពណ្ណរាយ​មរកត​អប្សរ" ដែល​ប្រដាប់​ដោយ​ត្បូង​កែវ​ពណ៌​បៃតង​យ៉ាង​ស្រស់​ស្អាត។ នៅ​មាន​ឈុត​ជា​ច្រើន​ទៀត​ដែល ម៉ូលីកា ជ្រើសរើស​យក​មក​ក្រាលគ្រប​លើ​រាងកាយ​របស់​នាង​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ ចាប់​អារម្មណ៍​និង​លើក​សរសើរ នាង​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​មែន​នៅ​ពេល គ្រង​ឈុត​បុរាណ​ដូច្នេះ។

វិល​មក​សាមី​ខ្លួន​វិញ ​ម៉ូលីកា បាន​ឲ្យ​ដឹង​ថា​កាល​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង នាង​ក៏​បាន​ប្រើប្រាស់​ឈុត​ប្រពៃណី​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត​ដែរ ហើយ​ពេល​នោះ អារម្មណ៍​របស់​នាង​ដូច​ជា​ពេល​នេះ​អីចឹង គឺ​ដក់​ជាប់​ចិត្ត​នូវ​ឈុត​សំលៀកបំពាក់​របស់​ខ្មែរ​។ នាង​ថា នា​ពេល​ក្រោយ​ៗ​ទៀត នាង​នឹង​ឆ្លៀត​ពេល​ថត​បែប​នេះ​ទៀត តម្កល់​ទុក​ជា​ឯកសារ​នៅ​ពេល​ទុក​មើល​ពេល​ចាស់​ទៅ និង​ទុក​បង្ហាញ​កូន​ពី​វប្បធម៌ និង​ប្រពៃណី​ផូរផង់​របស់​ខ្មែរ​យើង​ផង។

"សំលៀកបំពាក់​បុរាណ​របស់​ខ្មែរ​យើង មិន​ត្រឹម​តែ​បង្កប់​នូវ​អត្ថន័យ​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​គ្រង​ទៅ​មាន​អារម្មណ៍​ថា ដូច​ជា​នារី​ដ៍​អស្ចារ្យ​ម្នាក់ ហើយ​មាន​មោទកភាព​ចំពោះ​ការ​បាន​ស្លៀកពាក់​វា​ណាស់"។ ម៉ូលីកា ថ្លែង។

តោះ...មក​មើល​សម្រស់​របស់​ថៅកែ​ស្រី​ហាង អិនខេ ម៉ូលីកា ប៊ីយូធី តាម​រយៈ​ឈុត​បុរាណ​ "ពណ្ណរាយ​មរកត​អប្សរ" ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់