- 2021-01-09 04:38:46
- ចម្រៀង
ស្ងាត់ៗ កម្មវិធីប្រឡងចម្រៀងយុវវ័យធំមួយ រើសបានបេក្ខជនសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ!
- 2021-01-09 04:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ កម្មវិធីប្រឡងចម្រៀងយុវវ័យធំមួយ រើសបានបេក្ខជនសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ!
ចន្លោះមិនឃើញ
កម្មវិធីប្រឡងចម្រៀងថ្មីដ៏ធំមួយ បាន និងកំពុងដំណើរការជម្រុះបេក្ខជន ចម្រាញ់យកអ្នកដែលមានសមត្ថភាពខ្ពស់ឆ្ពោះទៅកាន់ក្ដីស្រមៃកាន់ពានដ៏មានកិត្តិយសរបស់កម្មវិធី ដោយថ្មីៗនេះ បានរកឃើញបេក្ខភាពសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ។
នេះជាកម្មវិធីប្រកួតសមត្ថភាពយុវវ័យលើទេពកោសល្យសិល្បៈចម្រៀងក្នុងស្រុកថ្មីស្រឡាងមួយ ហៅថាកម្មវិធី "សំនៀងពេជ្រ NNP”។ តាមដំណឹង កម្មវិធីបានបើកដំណើរការដំបូងនៅចុងឆ្នាំ ២០២០ ដោយប្រមូលបានបេក្ខជនចូលមកដាក់ពាក្យទូទាំងប្រទេសតាមរយៈការផ្ញើសារចូលប្រអប់សារទំព័រហ្វេសប៊ុកនៃកម្មវិធី មានចំនួនដល់ទៅជាង ២ម៉ឺននាក់ឯណោះ។
តាមអ្នកតំណាងម្នាក់ ឲ្យដឹងថា បេក្ខជនដ៏ច្រើននេះ ត្រូវបានជម្រុះបន្តមកត្រឹម១០០នាក់ ដើម្បីយកទៅមកធ្វើការប្រឡងប្រជែងលើវេទិកាប្រព្រឹត្តទៅនៅអ៊ីអន២ ដើម្បីបន្តស្វែងរកអ្នកខ្លាំងចំនួន ២២នាក់បន្ថែមទៀត។ គិតមកត្រឹមថ្ងៃទី ០៩ មករា ២០២១ នេះ កម្មវិធីខាងលើ បានរកឃើញ បេក្ខជនចំនួន ៦នាក់ក្នុងបេក្ខភាពសម្រាំង ២២នាក់ ឆ្ពោះទៅការប្រកួតផ្ដាច់ព្រ័ត្រហើយ នៅក្នុងការប្រកួត២ថ្ងៃជាប់គ្នាតាំងពីថ្ងៃទី ០៧ មករា ២០២១មក។
បេក្ខភាពទាំង៦នោះមាន បេក្ខជន ភេត ស៊ីណាត សិលា ដារ៉ូ សៅ សុវណ្ណរ៉ា បេក្ខនារី អាន សុខកាន់ បេក្ខជន កែវ វីរៈ និងបេក្ខជន យន ធី។ ពួកគេទាំង៦ នឹងកាន់ដៃគ្នាទៅប្រកួតប្រជែងបន្តទៀតនៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយតាមរយៈទូរទស្សន៍ភីអ៊ិនអ៊ិន នាម៉ោង ៧យប់ ថ្ងៃទី ២១ ខាងមុខនេះ។
តាមលក្ខខណ្ឌរបស់កម្មវិធី អ្នកឈ្នះជយលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល – លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល បូករួមជាមួយកុងត្រាការងារជាមួយម្ចាស់ឧបត្ថម្ភធំ ក្រុមហ៊ុន ទ្រី ដាណា ២ ឆ្នាំ។ ក្នុងរយៈពេលនេះ ពួកគេទាំងថែមទាំងមានប្រាក់ប្រចាំខែថែមទៀតផង៕
បេក្ខភាពសម្រាប់វគ្គផ្ដាច់ព្រ័ត្រទាំង ៦