• 2021-02-03 09:11:10
  • ព័ត៌មាន

សម្ដែងសមពេក! តារាសម្តែងថៃ៣ដួងនេះ នឹងក្លាយជាតួអង្គចិត្តអាក្រក់ក្នុងរឿងភាគថៃថ្មីឆ្នាំ២០២១

  • 2021-02-03 09:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីថៃ៣ដួង ដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ ដែលធ្លាប់ឆ្លងកាត់សម្ដែងនៅក្នុង ភាពយន្ដជាច្រើន ហើយស្ទើរគ្រប់តួអង្គទាំងតួស្លូត ឆ្នាស់ឆ្នើម និងតួចិត្តអាក្រក់។ ដោយសារតែពួកគេ សម្ដែងជាតួចិត្ត អាក្រក់សមខ្លាំងពេក ឥឡូវនេះតារាស្រីទាំង៣ដួង ត្រូវបានជ្រើសរើសឱ្យសម្ដែងជាតួ អង្គចិត្តអាក្រក់ក្នុងរឿងភាគថៃថ្មីនៅឆ្នាំ២០២១នេះ។ ចង់ដឹងថាតារាស្រីទាំង៣ដួង នឹងក្លាយជាតួអង្គអាក្រក់នេះ មាន Idol ណាខ្លះសម្ដែងក្នុងរឿងអ្វី សូមមើលខាងក្រោម!

១. Preaw Tussaneeya

យោងតាមប្រភពព័ត៌មានបានប្រទេសថៃឲ្យដឹងថា Preaw Tussaneeya នឹងសម្តែងជាតួមនុស្ស កំណាចនៅក្នុងរឿងភាគថៃថ្មី ៧ រឿង“ Buang Wimala” រួមសម្ដែងជាមួយលោក Mik Thongraya និង Pupe Kessarin ។

២.Pim Pimprapa

Pim pimprapa តារាសម្តែងដែលមានទេពកោសល្យម្នាក់ ដើរចេញពីប៉ុស្តិ៍លេខ៧ ចុងឆ្នាំ២០២០ ។ នាងនឹងសម្តែងជាតួមនុស្សកំណាចនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ We TV ដែលថតរឿងថ្មី“ Mai luang”។

៣. Cheer Thikumporn តារាស្រីទម្រង់មុខស្រគត់ស្រគំ Cheer Thikumpornនឹងដើរតួជាមនុស្សអាក្រក់ជាលើកដំបូងនៅក្នុង ONE 31 រឿង “Leh Luang” ។

ប្រភព៖ Thai Update អត្ថបទ៖ Pav Sreypich

មតិយោបល់