• 2021-02-08 08:24:45
  • ព័ត៌មាន

អាយុខ្ទង់៤០-៥០ អស់ហើយ តែតារាប្រុស​ថៃទាំងនេះនៅតែសង្ហាមិនចាញ់ក្មេងស្ទាវ

  • 2021-02-08 08:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះជាមានវ័យរាងជ្រេបន្តិចក្ដី ប៉ុន្តែតារាសម្ដែងប្រុសថៃ ១២ដួងខាងក្រោមនេះ នៅតែមានរូបរាង សង្ហាសាច់ដុំកង់ៗមិនចាញ់តារាប្រុសជំនាន់ក្រោយប៉ុន្មានទេ។ ហើយមិនត្រឹមតែមានរូបរាងសង្ហា និងមានសមត្ថភាពប៉ិនប្រសប់ខាងសម្ដែង តារាប្រុសទាំងនេះថែមទាំងអាចថែរក្សាកេរ្តិ៍ និងភាពល្បីល្បាញរបស់ខ្លួនឱ្យនៅតែល្បីដដែរទៀតផង។

តោះចង់ដឹងថាតារាប្រុសរាងសង្ហាទាំងនេះមានអាយុប៉ុន្មាន មើលខាងក្រោមទាំងអស់គ្នា!

១. Sam Yuranunt

Sam ជាតារាសម្ដែងជើងចាស់មួយរូប ដែលគិតមកដល់ពេលនេះលោកមានអាយុ ៥៨ឆ្នាំហើយ។

២. Pong Nawat

តារាប្រុសរូបនេះមានអាយុ៤២ឆ្នាំ។ ហើយថ្មីៗនេះលោកទើបតែថតបញ្ចប់រឿង” “Wanthong” សម្ដែងជាមួយតារាស្រី Mai Davika.

៣. Peter Corp Dyrendal

Peter ជាតារាសម្ដែងដែលមានរូបរាងសង្ហារ ញញែមស្រស់ មានអាយុ៤៦ឆ្នាំ។

៤. Kong Saharat

Kong Saharat មានអាយុ៥២ឆ្នាំ។ ហើយរឿងថ្មីរបស់លោក“My Boss is a Serial Killer” នឹងត្រៀមចាក់បញ្ចាំងពេលឆាប់ៗនេះ

៥. Ken Theeradeth

ឆ្នាំថ្មីនេះ Ken មាន អាយុ៤៣ឆ្នាំហើយ តែរូបរាងនិងមុខមាត់របស់លោកនៅតែសង្ហារ

៦. Tik Jesdaporn

Tik Jesdaporn មិនខុសអីពី Ken ទេឆ្នាំនេះលោកមានអាយុ៤៣ឆ្នាំ។

៧. Poh Nattawut

តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ មានអាយុ៤៦ឆ្នាំ

ប្រភព៖ Thai Update អត្ថបទ៖ Pav Sreypich

មតិយោបល់