• 2021-02-16 08:37:16
  • ភាពយន្ត

នៅ​នឹក​គាត់​អត់? សាយ ប្រកាស​រក​មិត្ត​៥​នាក់ ដើម្បីផលិត Short film MV​ មួយ

  • 2021-02-16 08:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ដែល​បាន​បំបែក​ឯកត្តកម្ម​ខាង​រត់​ដើម្បី​សប្បុរសធម៌​កាល​ពី​ឆ្នាំ​២០២០ លោក អ៊ួន បឋម ហៅ​សាយ ប្រកាស​រក​មិត្តភ័ក្ដិ​ចំនួន​៥​នាក់ ដើម្បី​ផលិត​ភាពយន្ត​ខ្លី បន្ទាប់​លោក​ក្រុម​លោក​អាក់ខាន​ធ្វើ​រឿង​បែប​នេះ​ជាមួយ​គ្នា​អស់​រយៈ​ពេល​១​ឆ្នាំ​ហើយ​នោះ។

អតីត​តារា​ចម្រៀង​លោក អ៊ួន បឋម បាន​ប្រកាស​ស្វែងរក​មិត្ត​តាម​បណ្ដាញ​សង្គម​Facebook នៅ​រសៀល​ថ្ងៃទី១៦ ខែ​កុម្ភៈ នេះ​ថា សួស្ដី Darung Mony Seang Sileang Sidaroth Then Bong Kha SG និងRun Sokhengតោះ...ធ្វើ Short film MV មួយ​ទៀត​លើក​នេះ​ធ្វើ​នៅ​ស្រុក​ខ្មែរ​ម្ដង។

ចំពោះ​រឿង​ដែល​គ្រោង​នឹង​រួម​គ្នា​ផលិត​នេះ មិន​ទាន់​ត្រូវ​បាន​លោក អ៊ួន បឋម បង្ហើប​ឲ្យ​ដឹង​ពី​ចំណង​ជើង​រឿង ហើយ​ជា​ប្រភេទ​រឿង​បែប​ណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក និង​ក្រុម​ការងារOriginal Song ធ្លាប់​ធ្វើ​Short film និង​MV ជា​ច្រើន​រួច​មក​ហើយ ដោយ​ទិដ្ឋភាព​ភាគ​ច្រើន​ផ្ដិត​ចេញ​ពី​ប្រទេស​ថៃ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​ជាយដែន​ថៃ។

លោក ធ្លាប់​និពន្ធ និង​សម្ដែង​រឿង​បែប​អប់រំ​មួយ​នៅ​លើ​ទឹក​ដី​ថៃ​ជា​ច្រើន​ភាគ នោះ​គឺ​រឿង"ពន្លឺ នៃ​ក្ដី​ស្រមៃ" និង​MV មួយ​ចំនួន​ទៀត​ដូច​ជា៖ "ស្នេហា​ស្មោះ​ស" និង​បទ"ខ្មែរ​ជួយ​ខ្មែរ"។ ប៉ុន្តែ​លោក បាន​ដក​ឃ្លា​មួយ​រយៈ​ពី​ការងារ​តែង​និពន្ធ និង​ធ្វើ​បទ​ចម្រៀង និង​ភាពយន្ត ដើម្បី​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​មួយ​ឈ្មោះ​ថា"រត់​ដើម្បី​សប្បុរស​ជាមួយ​សា" ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ហើយ​បេសកកម្ម​ដ៏​មាន​តម្លៃ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នេះ​ទើប​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់