• 2021-02-18 09:27:03
  • ចម្រៀង

ក្រោយ​ចេញ​ Video Lyric តែ២ថ្ងៃ អៀង វុត្ថា ដុត​ដៃ​ដុត​ជើង​ត្រៀម​ថត MV​ "ចង់​លក់​ក្រ​ចោល"

  • 2021-02-18 09:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អៀង វុត្ថា កំពុង​ដុត​ដៃ​ដុត​ជើង​ ដើម្បី​ថត MV « ចង់​លក់​ក្រ​ចោល » ​​​ក្រោយ​ចេញ​ Lyric ទើប​តែ​បាន​ពីរ​ថ្ងៃ​​។

អតីត​អ្នក​ចម្រៀង​ស្រុក​ស្រែ​​មក​ពី​កំពង់​ចាម​រូប​នេះ​បាន​រៀបរាប់​ថា បទ​នេះ​នឹង​ចេញ​ MV ក្នុង​ពេល​ឆាប់​ៗ ពោល​គឺ​នឹង​ចេញ​ឲ្យ​បាន​មុខ​ចូល​ឆ្នាំ។ ​ប៉ុន្តែ​​ក៏​មិន​ហ៊ាន​រំពឹង​ខ្ពស់​​​ ក្នុង​​ការ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​​ប៉ុន្មាន​ដែរ​ ពី​ព្រោះ​ខ្លួន​គិត​ថា​ អាស្រ័យ​លើ​បង​ប្អូន​អ្នក​គាំទ្រ​ ស្រលាញ់ និង​ចូល​ចិត្ត​​ខ្លួន​ជា​មួយ​បទ​ចម្រៀង​មួយ​​បទ​នេះ។

​​​​​​​ម្ចាស់​បទ​ អាមោឃ រូប​នេះ​បន្ថែម​ថា ​បន្ទាប់​ពី​ឃើញ​បង​ប្អូន​គាំទ្រ​ខ្លាំង​នៅ​លើ​ Youtube ​ដែល​ទើប​ចេញ​ ​ខ្លួន និង​ក្រុម​ការងារ​កំពុង​រៀបចំ​សាច់រឿង​ត្រៀម​ថត​​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ក្រៅ​ពី​បទ​ខាង​លើ ដែល​បាន​ចេញ Lyric លើ​​ផលិតកម្ម Gold Production ​ឆាប់​ៗ​នេះ​ នឹង​ចេញ​មួយ​បទ​ទៀត​បែប​មនោសញ្ចេតនា​ ដែល​មាន​ចំណង​ជើង​ថា «ចោល​ប្ដី​ទៅ​យក​ឧកញ៉ា​» ។

រំលឹក​ថា វុត្ថា បាន​ចូល​ផលិតកម្ម​ខាង​លើ​ជិត​មួយ​ឆ្នាំ​ហើយ ស្រប​ពេល​ទីផ្សារ​សិល្បៈ​ពេល​នេះ​ក៏​ហាក់​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ យុវជន​មាន​ភាព​តស៊ូ​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ភូមិ ពោធិ៍ ឃុំ​សំពងជ័យ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម។ ឪពុក​ម្ដាយ ​គឺជា ​អាជីវក​ និង​ មាន​បងប្អូន​បួន​នាក់​លោក​ជា​កូន​ទីពីរ ហើយ​ក្ដី​សុបិន​​​​​របស់​លោក គឺ​ចង់​បើក​ជំនួញ​ផ្ទាល់​ខ្លួន​មួយ និង​ ចង់​ក្លាយ​ជា​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ៕

អត្ថបទ៖ ទារិកា

មតិយោបល់