- 2021-02-20 04:15:20
- ចម្រៀង
មួយដឹងមួយ! ហង្សមាសចេញបទចូលឆ្នាំខ្មែរដំបូងឲ្យ សិរីមន្ត សមសួនមិនសរសើរមិនបាន
- 2021-02-20 04:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយដឹងមួយ! ហង្សមាសចេញបទចូលឆ្នាំខ្មែរដំបូងឲ្យ សិរីមន្ត សមសួនមិនសរសើរមិនបាន
ចន្លោះមិនឃើញ
ខណៈនៅបាំងតែពីរខែទៀតប៉ុណ្ណោះបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងចូលមកដល់ ផលិតកម្មហង្សមាស ចាប់ផ្ដើមយុទ្ធនាការចេញបទសម្រាប់អបអរបុណ្យប្រពៃណីជាតិនេះហើយ ដោយទើបនឹងចេញបទថ្មីមួយឲ្យ សិរីមន្ត ដែលចង្វាក់ភ្លេង ហង្សមាស ថា សមណាស់សម្រាប់បុណ្យចូលឆ្នាំខ្មែរ។
បទនោះមានចំណងជើងថា ‘’ក្រមុំឥឡូវចាស់ៗម៉្លេះ’’ ជាចង្វាក់បែបប្រពៃណីមួយ ដែលបកស្រាយដោយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាផ្នែកបុរស គឺលោក ខេមរៈ សិរីមន្ត ។ បទនេះ បាន និងកំពុងទទួលបានការពេញនិយមខ្លាំងពីប្រិយមិត្តអ្នកស្ដាប់ ក្នុងនោះគ្រាន់តែផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបង្ហោះបានបន្តិច មានComments ចូលមករាប់ពាន់។
Comment ទាំងអស់ បានពោលសរសើរលើបទចម្រៀងមួយនេះ បង្ហាញពីការពេញចិត្ត ពេញថ្លើមបទចម្រៀងមួយនេះដែរ។ ងាកទៅមើលវីដេអូបទចម្រៀងនេះវិញ គឺថាត្រជាក់ភ្នែក ប្លែកអារម្មណ៍ ការរៀបចំពិតជាបានល្អឥតខ្ចោះ សម្រាប់បរិយាកាសរដូវបុណ្យចូលឆ្នាំខ្មែនេះ ហើយបើនិយាយពីបទភ្លេងវិញ មានលាយជាមួយនឹងឧបករណ៍ភ្លេងខ្មែរដែលមិនសូវឃើញ គេយកមកប្រើជាមួយបទសម័យនោះគឺ គែន ដែលស្តាប់ហើយរន្ថើនអារម្មណ៍មិនសរសើរមិនបាន។
តោះ...ទស្សនា និងស្ដាប់កំពុងពេញនិយមរបស់ សិរីមន្ត ទាំងអស់គ្នា៖