- 2021-03-23 06:14:26
- ព័ត៌មាន
អាណិតពន់ពេក ក្រោយម្ដាយស្លាប់ ស្រីពីន ចេញវីដេអូយំរៀបរាប់ទឹកភ្នែករហាម!
- 2021-03-23 06:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតពន់ពេក ក្រោយម្ដាយស្លាប់ ស្រីពីន ចេញវីដេអូយំរៀបរាប់ទឹកភ្នែករហាម!
ចន្លោះមិនឃើញ
តារាកំប្លែង ស្រីពីន ទទួលដំណឹងអកុសលនៅព្រឹកថ្ងៃទី២៣ មីនា នេះដោយអ្នកម្ដាយជាស្រលាញ់របស់ នាងបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈសម្រាកព្យាបាល ដែលទើបតែរកឃើញវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញនេះ។
ដំណឹងមរណភាពម្ដាយ ស្រីពីន ធ្វើឱ្យមហាជន និងមិត្តរួមអាជីពមានភាពភ្ញាក់ផ្អើល និងសោកស្ដាយជា ខ្លាំង ដោយសារតែ ស្រីពីន ទើបតែបង្ហោះប្រាប់ថាអ្នកម្ដាយវិជ្ជមានកូវីដមិនទាន់បានប៉ុន្មានផង ក៏ស្រាប់ តែទទួលដំណឹងនៅព្រឹកនេះថា ម្ដាងតារាកំប្លែងរូបនេះបានទទួលមរណភាពបាត់ទៅហើយ។
ស្រីពីន ហាក់មិនទាន់អាចទទួលយកបានព្រោះវាលឿនពេកហើយសម្រាប់នាង មួយវិញទៀតស្រី ពីន មិនអាចមើលថែ និងឃើញមុខម្ដាយជាលើកចុងក្រោយដែលជាហេតុធ្វើឱ្យនាងពិបាកទទួលយកបែប នេះ។
ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ ស្រីពីន បានបញ្ចេញវីដេអូយំទួញសោកស្រណោះម្ដាយដង្ហើយហៅ ឱ្យឆាប់ត្រឡប់ទៅផ្ទះវិញ និងព្រួយបារម្ភចំពោះសុខភាពម្ដាយ។ លើសពីនេះនាង រៀបរាប់ទាំងទឹកភ្នែក ថា “អស់ពីម៉ាក់ទៅ ខ្ញុំមានអ្នកណា ម៉ាកសន្យាជាមួយខ្ញុំហើយថាទៅផ្ទះយើងវិញ”៕
ទស្សនាវីដេអូខាងក្រោម៖