
- អង្គារ, 20 មេសា 2021 02:40
- ព័ត៌មាន
PSY ស្វាគមន៍តារាថ្មីទេពកោសល្យខ្លឹមម្នាក់ទៀតចូលមកក្នុងផលិតកម្ម P NATION ថ្ងៃនេះ
- អង្គារ, 20 មេសា 2021 02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSY ស្វាគមន៍តារាថ្មីទេពកោសល្យខ្លឹមម្នាក់ទៀតចូលមកក្នុងផលិតកម្ម P NATION ថ្ងៃនេះ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុន PSY បានបង្ហាញតម្រុយខ្លះៗ ពីការស្វាគមន៍សមាជិកថ្មីប្រចាំផលិតកម្ម P NATION របស់ខ្លួន ហើយថ្ងៃនេះតារាថ្មីម្នាក់នោះបានបង្ហាញមុខហើយ។
តារារ៉េបដែលមានឈ្មោះថា Penomeco ត្រូវបានចូលជាតារាផ្លូវការរបស់ផលិតកម្ម P NATION ហើយ ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពី PSY ដែលជា CEO ផ្ទាល់។
Penomeco គឺជាតារារ៉េប និងអ្នកនិពន្ធបទចម្រៀងដ៏មានទេពកោសល្យប្រចាំប្រទេសកូរ៉េ ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈពេញមុខតាំងពីឆ្នាំ ២០១៤មក។ ជាមួយគ្នានោះ តារាប្រុសដែលមានឈ្មោះដើម Jeong Dong Uk ក៏ជាសមាជិកក្នុងក្រុមចម្រៀង Hip-Hop មានឈ្មោះថា ””Fanxy Child” ជាមួយនឹង Zico, Crush, Dean, Millic និង Staytuned ផងដែរ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត