• 2021-04-23 02:59:02
  • ចម្រៀង

ទើប​ចេញ​ក្ដៅៗ សុវត្ថិ សិរីវុឌ្ឍ ធ្វើ​បទ​ឲ្យ​ឪពុក​ទៀត​ហើយ តែ​លើក​នេះ​ប្ដូរ​ស្ទីល​ខុស​ពី​មុន​ឆ្ងាយ​ណាស់!

  • 2021-04-23 02:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​លោក​ឪពុក​បាន​មក​ចូល​រួម​ជាមួយ Galaxy Navatra មក កូន​ប្រុស​ទី​៣ បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​ថ្មី​ៗ​ឲ្យ​អ្នក​មាន​គុណ​ច្រៀង​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ព្រឹក​នេះ​មាន​បទ​ថ្មី​មួយ​ទៀត​ទើប​ចេញ​ក្ដៅ តែ​លើក​នេះ​ប្ដូរ​ស្ទីល​ខុស​ពី​មុន​ឆ្ងាយ​តែ​ម្ដង។

បទ​ពី​មុនៗ សិរីវុឌ្ឍ ធ្វើ​ឲ្យ​ឪពុក​ភាគ​ច្រើន​ជា​បទ​មនោសញ្ចេតនាស្នេហា និង​បទ​បែប​ហ៊ីបហប់​ជា​ច្រើន តែ​បទ​សម្រាប់​អ្នក​មាន​គុណ​លោក​នេះ​ជា​ប្រភេទ​បទ ជា​ប្រភេទ​បទ​លើក​ទឹក​ចិត្ត មាន​ចំណង​ជើង​ថា "យើង​ត្រូវ​ក្លាហាន-We are Courage” ដែល​ទើប​នឹង​ចេញ​១ម៉ោង​មុន​នេះ​ប៉ុណ្ណោះ។

បទ "យើង​ត្រូវ​ក្លាហាន-We are Courage” គឺ​ស្ដែង​ពី​តថភាព​បច្ចុប្បន្ន​នៃ​សម័យ​កម្ពុជា​បាន និង​កំពុង​យាយី​ដោយ​មេរោគ​សាហាវ កូវីដ១៩ វេលា​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​វេញ​គ្នា​ជា​ធ្លុងមួយ ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដើម្បី​ប្រយុទ្ធ​យក​ឈ្នះ​មេរោគ​ចង្រៃ។ ប៉ុន្តែ​ចាប់​តាំង​ពី​រាជរដ្ឋាភិបាល ចេញ​វិធានការ​ណ៍​សំខាន់​ៗ ប្រយោជន៍​ទប់​ទល់​ជំងឺ​រាតត្បាត ដោយ​ការ បិទ​ខ្ទប់​ខេត្ត ក្រុង និង​ហាម​ការ​ជួប​ជុំ​មក ក៏​នៅ​មាន​បង​ប្អូន​ខ្លះ​នៅ​ឆក​ល្វែង។

មើល​ឃើញ​រឿង​ទាំង​នេះ សុវត្ថិ សិរីវុឌ្ឍ ក៏​បាន​ធ្វើ​បទ​ចម្រៀង​មួយ​បទ​នេះ ឲ្យ​លោក​ឪពុក ច្រៀង​សុំ​ចិត្ត ទាំង​អស់​គ្នា​រួម​ចិត្ត រួម​គំនិត ហើយ​ក្រោក​ឡើង​រួម​គ្នា​ប្រយុទ្ធ​យក​ឈ្នះ កូវីដ​ចង្រៃ​ទាំង​អស់​គ្នា។ តោះ...ទស្សនា និង​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់