• 2021-05-03 03:33:06
  • ព័ត៌មាន

ខ្មែរ​យើង​មាន វណ្ណដា ដោយ​ឡែក​ទាំងនេះ សុទ្ធ​កំពូល​តារា​រ៉េប​ប្រចាំ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន

  • 2021-05-03 03:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេសកកម្ម​របស់​សិល្បករ​គ្រប់​ទម្រង់ មិន​ត្រឹម​តែ​ដើម្បី​សិល្បៈ​តន្ត្រី​ ឬ​វិស័យ​របស់​ពួកគេ​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ទេពកោសល្យ​របស់​ពួក​គេ ក៏​ជា​ចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​របស់​ប្រទេស​ពួក​គេ​ទៅ​កាន់​ពិភព​លោក​ថែម​ទៀត ជាក់ស្ដែង វណ្ណដា ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​លើ​ពិភព​លោក​មិន​តិច​ទេ បាន​ស្គាល់​ពី​កម្ពុជា​តាម​រយៈ​តន្ត្រី​របស់​គេ។

វណ្ណដា តារា​ចម្រៀង​រ៉េប​មក​ពី​ខេត្ត​ព្រះសីហនុ បាន​វិវត្ត​ខ្លួន​យ៉ាង​អស្ចារ្យ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ក្លាយ​ជា​តារា​រ៉េប​ជួរ​មុខ​មួយ​របស់​កម្ពុជា ស្រប​ពេល​ដែល​បទ​ចម្រៀង​របស់​លោក​១​បទ​ៗ​ចេញ​មក មាន​អ្នក​ធ្វើ Reaction មក​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភព​លោក។ ដោយ​ឡែក​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន ក៏​មាន​តារា​រ៉េប​ជួរ​មុខ​របស់​គេ​ដូច​គ្នា​ដែរ។

ឆាណែល​យូធូប Topsong បាន​ធ្វើ​ការ​បើក​បង្ហាញ​ពី​រឿង​នេះ ដោយ​ក្នុង​នោះ​សម្រាប់​ប្រទេស​កម្ពុជា គេ​បាន​ជ្រើស វណ្ណដា ធ្វើ​ជា​តារា​រ៉េប​តំណាង​ប្រទេស​សម្រាប់​ឆ្នាំ ២០២១។ ចុះ​មាន​ប្រទេស​ណា​ខ្លះ? ហើយ​តារា​ចម្រៀង​រ៉េប​រូប​ណា តំណាង​ប្រទេស​ទាំង​នោះ? តោះ តាម​ដាន​ទាំង​អស់​គ្នា៖

១.កម្ពុជា៖ វណ្ណដា មាន​វ័យ ២៤​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៤

២.ឡាវ៖ Alex $moke មាន​វ័យ ២១​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៨

៣.ភូមា៖ Yung Hugo ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៨

៤.សិង្ហបុរី៖ Yung Raja វ័យ ២៥​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០០៩

៥.ម៉ាឡេស៊ី៖ Joe Flizzow វ័យ ៤១​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ១៩៩៨

៦.ហ្វីលីពីន៖ Ez Mil វ័យ ២២​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៨

៧.វៀតណាម៖ Binz វ័យ ៣២​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៧

៨.ថៃ៖ Youngohm វ័យ ២២​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៥

៩.ឥណ្ឌូណេស៊ី៖ Rich Brian វ័យ ២១​ឆ្នាំ ប្រកប​អាជីព​តាំង​ឆ្នាំ ២០១៦

អត្ថបទ៖ ទារិកា

មតិយោបល់