• 2021-05-05 09:30:16
  • ភាពយន្ត

ឃើញ​ម្នាក់​ៗ​តឹងតែង​ណាស់ ចង់​ចែក​រឿង​កំប្លែង​ស្ងួត​៣​រឿង ឲ្យ​មើល​លេង​កាត់​ស្ត្រេស​កូវីដ១៩

  • 2021-05-05 09:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ក្នុង​ពេល​នេះ ជឿ​ថា​ម្នាក់​ៗ​តឹងតែង​ទាំង​អស់ ពិសេស​បង​ប្អូន​ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម ដែល​ជាប់​ក្នុង​ផ្ទះ​ចេញ​ទៅ​ណា​មិន​ទាន់​រួច ដូច្នេះ​ហើយ​ងាក​មក​ធ្វើ​រឿង​ផ្សេង​ដែល​យើង​អាច​ធ្វើ​បាន គឺ​បើក​ទូរស័ព្ទ​ទស្សនា​ភាពយន្ត​កំប្លែង​ស្ងួត ៣​រឿង សើច​យ៉ាង​រីករាយ។

ភាពយន្ត​កំប្លែង​ស្ងួត​ទាំង​៣​រឿង​នោះ មាន​១​រឿង​ជា​ភាពយន្ត​ខ្មែរ​ដ៏​ល្បី​កាល​ពី​ឆ្នាំ ២០១៤ គឺ​រឿង "គ្រាប់​ពេជ្រ" ឬ "Gems on the Run”។ ដោយ​ឡែក​​២​រឿង​ទៀត គឺ​ខ្សែ​ភាពយន្ត​របស់​របស់​ប្រទេស​ថៃ​ដូច​គ្នា ​គឺ​រឿង “ពេជ្ឈឃាត​ផ្កាយ​ព្រះ​សៅរ៍" និង​១​រឿង​ទៀត​គឺ "ឃាតករ​សម្ងាត់" ដែល​សុទ្ធ​ជា​រឿង ទប់​មិន​សើច​មិន​បាន។

រឿង “គ្រាប់​ពេជ្រ" ឬ "Gems on the Run” ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤ និង​ក្លាយ​ជា​រឿង​កំប្លែង​ស្ងួត​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​នោះ។ តាម​សាច់​រឿង ចុងទសវត្សរ៍90 មិត្តភក្តិបីនាក់ឈ្មោះរិទ្ធិ សុវណ្ ណនិងដារ៉ាបានសន្យា គ្នាថា នៅ​ពេល​ធំ​ឡើង ពួកគេនឹងបើកភោជនីយដ្ឋានមួយនៅ លើឆ្នេរខ្សាច់ជា មួយគ្នា។ ប៉ុន្តែកាលៈទេសៈបានបំបែកពួកគេរស់ នៅផ្សេងៗគ្នា។​ ហើយ15 ឆ្នាំក្រោយមក រិទ្ធជាមន្ត្រីប៉ូលីស បានលឺ ដំណឹងថា ដារ៉ាស្លាប់ ទើប​ទាក់ទង ទៅ សុវណ្ណជាក្មេងទំនើង។ ពួកគេ បានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ភាគខាងត្បូង ហើយ សុវណ្ណក៏មានបេសកកម្មមួយនៅក្នុងដៃផងដែរ គឺ ទៅយកត្បូង ពេជ្រ មានតម្លៃ 3 លានដុល្លារ៕

២. “ពេជ្ឈឃាត​ផ្កាយ​ព្រះ​សៅរ៍" ក៏​ជា​រឿង​ដ៏​ល្បី​មួយ​របស់​ថៃ​ដែរ ដែល​តាម​សាច់​​រឿង ផ្ដើម​ចេញ​ពី​ឃាតករ​កាំភ្លើង​ដៃ​ឆៅ​ម្នាក់ ប៉ុន្តែ​មាន​បញ្ហា​អសមត្ថភាពផ្លូវភេទ។ លោកបានធ្វើជា ឃាតករសម្លាប់ដើម្បីរកប្រាក់មកព្យាបាលបញ្ហារបស់គាត់។ ហើយគាត់ ក៏មានដៃគូរជាស្រីស្អាតផងដែរ នាងដឹងច្បាស់ពីការ សំលាប់ប៉ុន្តែអ្វី ដែលនាងមិនដឹងនោះគឺបុរសជាដៃគូររបស់នាង គឺជាឃាតករសំលាប់ឪពុកខ្លួន។

រឿង​ទី៣ ជា​រឿង​ចុង​ក្រោយ គឺ​រឿង "ឃាតករ​សម្ងាត់"។ ស្រដៀង​គ្នា​រឿង​ទី​២ រឿង​នេះ​សាច់​រឿង​ក៏​និយាយ​ពី​ឃាតករ​ដៃ​ឆៅ​ម្នាក់​ដែរ នោះ​គឺ ប៉េអ៊ូស៊ី ជាអ្នកវាយប្រហារអាជីពដែលត្រូវបានដោះលែងពីគុក។ ហើយ គាត់ទើបតែដឹងថា គាត់មានកូនស្រីម្នាក់ឈ្មោះដាវ។ គ្រប់យ៉ាង​ត្រូវ ប្រែប្រួល​​ នៅពេលកូនស្រីរបស់គាត់ព្យាយាមសំលាប់គាត់ពីព្រោះនាង គិតថាគាត់បានសម្លាប់ឪពុកតែម្នាក់គត់ដែលនាងមាន។

សម្រាប់​ទាំង​៣​រឿង​នេះ ប្រិយមិត្ត​អាច​​ទស្សនា​ដោយ​មិន​គិត​ថ្លៃ នូវ​រឿង​ទី​២ "ឃាតករ​ផ្កាយ​ព្រះសៅរ៍" ដោយ​ឡែក​២​រឿង​ទៀត តម្រូវ​ឲ្យ​ប្រិយមិត្ត​ចំណាយ​តិចតួច​ប៉ុណ្ណោះ។

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

មតិយោបល់