
- 2021-05-11 08:17:17
- ព័ត៌មាន
មិនងាយរក! ស្រីអូន ប្រកាសចំណាយលុយខ្ទង់ពាន់ដុល្លារ ជួយ Vote ជូន រ៉េត សារីតា ដើម្បីឈានចូល Top
- 2021-05-11 08:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនងាយរក! ស្រីអូន ប្រកាសចំណាយលុយខ្ទង់ពាន់ដុល្លារ ជួយ Vote ជូន រ៉េត សារីតា ដើម្បីឈានចូល Top
ចន្លោះមិនឃើញ
ថៅកែស្រីសម្រស់ធម្មជាតិ នួន ស៊ុន្ទរី ហៅ ស្រីអូន បានប្រកាសថា អ្នកស្រីនឹងចំណាយប្រាក់ ១ ០០០ដុល្លារ សម្រាប់ Vote ជួយគាំទ្រ ជូនបវរកញ្ញាកម្ពុជា រ៉េត សារីតា ដើម្បីឱ្យឈានចូលវគ្គ Top បន្ទាប់ នៅក្នុងការប្រកួតដ៏អស្ចារ្យបវរកញ្ញាឯកចក្រវាល ២០២០-២០២១ ដែលប្រព្រឹត្តនៅសហរដ្ឋអាមេរិក។
ការប្រកាសនេះ បន្ទាប់ពីមានការជូនដំណឹងអំពីលក្ខខណ្ឌបោះឆ្នោតរបស់ Miss Univers ដែលបើកការបោះឆ្នោតគាំទ្រពីអ្នកគាំទ្ររបស់បេក្ខនារីទាំងអស់ តាមរយៈទិញកញ្ចប់បោះឆ្នោត( Vote Package) ដើម្បីមានឱកាសឆ្លងទៅវគ្គបន្ទាប់។ កាលៈទេសៈនេះ ក្រុមអ្នកគាំទ្របេក្ខនារី រ៉េត សារីតា កម្ពុជា ពិសេសទំព័រ Beauty Pageant Reviewer បានធ្វើយុទ្ធនាការមួយ ដើម្បីរកប្រាក់ទុកសម្រាប់ការបោះឆ្នោតឲ្យបេក្ខនារីកម្ពុជា ដែលយុទ្ធនាការនេះ ត្រូវបានហៅថា "Challenge 1$ Vote for Miss Universe Cambodia"។
បន្តមក ក៏មានអ្នកគាំទ្រកម្ពុជាជាច្រើន បានចូលរួមបរិច្ចាគសម្រាប់ការបោះឆ្នោតជូនបេក្ខនារី សារីតា ហើយនៅក្នុងនោះ ក៏មាន ស្រីអូន ដែរ។ នារីចិត្តធម៌ បានចេញមុខគាំទ្របរិច្ចាគសម្រាប់ការ Vote ជូនបវរកញ្ញាខ្មែរ រ៉េត សារីតា ចំនួន ១ ០០០$ ដើម្បីបានជាប់ចូល Top ២១។ មហាជនពិតជាកោត សរសើ និងសប្បាយចិត្តរំភើបយ៉ាងខ្លាំងចំពោះទង្វើដ៏ល្អបស់ ស្រីអូន ដែលហ៊ានលះបង់ ទឹកប្រាក់ច្រើនបែបនេះចំពោះ បវរកញ្ញាកម្ពុជា។
បន្ទាប់ពី Vote ទឹកប្រាក់ ១ ០០០ដុល្លារ ថៅកែស្រីរូបស្រស់ បានពោលពាក្យថា” ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមោទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេស កម្ពុជា ចូលរួមប្រកួតលើកឆាកអន្តរជាតិ ។ រ៉េត សារីតា ជាបវរកញ្ញាម្នាក់ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ ប្អូនស្រីយ៉ាងខ្លាំងជាមួយការតាំងចិត្ត ការលះបង់ ក្នុងការទៅប្រកួតតំណាងកម្ពុជាទាំងពិភពលោក កំពុងជួបគ្រោះជំងឺ Covid-19”។
បច្ចុប្បន្ន រ៉េត សារីតា បាន និងកំពុងសហរដ្ឋអាមេរិករង់ចាំការប្រកួតផ្ដាច់ព្រ័ត្រមកដល់នៅថ្ងៃទី ១៦ ឧសភា។ នៅមុនទៅ នាងបានចូលរួមសម្ដែងខ្សែភាពយន្តបែបយុវវ័យមួយមានចំណងជើងថា "Music Magic Love"។ នេះជាភាពយន្តស្នេហាយុវវ័យដ៏រ៉ូមែនទិកមួយ...ប្រិយមិត្តចង់ទស្សនា សូមចុចលើតំណរនេះ៕