• 2021-05-12 01:04:00
  • ភាពយន្ត

ទើប​ប្រទះ Short Film មួយ​របស់ រ៉េត សារីតា មើល​ហើយ បើ​មិន​ផ្ទុះ​សំណើច​មិន​ដឹង​ខ្លួន​ទេ ហ៊ាន​ភ្នាល់!

  • 2021-05-12 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រ៉េត សារីតា ដែល​កំពុង​ស្នាក់នៅ​អាមេរិក ត្រៀម​សម្រាប់​ការ​ប្រកួត​ផ្ដាច់​ព្រាត់​នោះ បាន​សម្រេច​សមិទ្ធផល​សម្ដែង​ភាពយន្ត​ប៉ុន្មាន​រឿង​ក្នុង​នោះ​មាន​រឿង "Music Magic Love” ផលិត​ក្នុង​ឆ្នាំ ២០២០ និង​មួយ​រឿង​នេះ ផលិត​តាំង​ឆ្នាំ ២០១៧ តែ​ល្អ​មើល​អស់​ទាស់។

រឿង​នេះ​មាន​ចំណង​ជើង​ថា "ចាប់​ជំរិត" ឬ "Kidnap” ដែល​ផលិត​ដោយ​ក្រុម​យុវជន​មួយ​ក្រុម​របស់​កម្ពុជា។ ភាពយន្ត​ដែល​មាន​រយៈ​ពេល​ជាង ១៨នាទី បាន​ផ្ដើម​ពី​សកម្មភាព​ចាប់​អារម្មណ៍​របស់​តួ​ប្រុស​ឈ្មោះ "ឡុង"។ ឡុង បានពង្រត់នារីម្នាក់ ដែល​រូប​គេ​បាន​ស្គាល់​រយៈ​​ពេល​ខ្លី​ប៉ុណ្ណោះ នៅ​ក្នុង​បណ្ដាញ​សង្គម។ កំលោះ បាន​នាំ​នាង​ទៅ​ឃុំ​នៅ​ក្នុង​ផ្ទះ​ចាស់​មួយ​នៅ​ឯ​ខេត្ត​កំពត។

សកម្មភាព​នេះ សួរ​ថា ឡុង ចង់​បាន​លុយ​ពី​ក្រុម​គ្រួសារ​របស់ តួ​ស្រី ដែល​សម្ដែង​ដោយ រ៉េត សារីតា នោះ​មែន​ទេ? ចម្លើយ​គឺ​អត់​ទេ...អីចឹង ឡុង ចង់​ធ្វើ​បាប​នារី​តូច​ត្រូវ​ទេ? ចម្លើយ ក៏​អត់​ដែរ...តែ​អ្វី​ដែល​កំលោះ​បែកហ្សឺ​រូប​នេះ​ធ្វើ គឺគ្រាន់​តែ​បង្អួត​មិត្តភក្តិ​ប៉ុណ្ណោះ។

ចម្លែក​ណាស់ ប្រថុយ​ប្រថុយ​ខ្លួន​ធ្វើ​ជា​ឧក្រិដ្ឋ​ចាប់​នារី​ម្នាក់​ទៅ ដើម្បី​តែ​អួត​មិត្តភ័ក្តិ​! ស្លុយ​ណាស់ កំប្លែង​ណាស់ ហើយ​ក៏​រៀង​ឡប់​តិច​ៗ​ដែរ។ អីចឹង​ហើយ​បាន​ថា រឿង​នេះ ១០០% ប្រិយមិត្ត​មើល​ហើយ ដំបូង​ផ្ដើម​ញញឹមៗ បន្ត​មក ក៏​ផ្ទុះ​សំណើច​ទាំង​ភ្លេច​ខ្លួន។ បើ​មិន​ជឿ ទស្សនា​ទាំង​អស់​គ្នា ហើយ​ប្រសិន​បើ​មិន​ដូច​អ្វី​ដូច​ការ​អះអាង​ខាង​លើ ហ៊ាន​ភ្នាល់!

តោះ...ទស្សនា​រឿង​នេះ សូម​ចុច​លើ​តំណ​នេះ!

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

មតិយោបល់