• 2021-05-17 08:55:00
  • ចម្រៀង

ចម្រៀង​ប្រពៃណី​ដ៏​ចំណាស់​១​បទ ត្រូវ​បាន​គេ​ចែកចាយ ស្រប​ពេល​តារា​ជើង​ចាស់ ណយ សំណាង ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

  • 2021-05-17 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រពៃណី អាយ៉ៃ និង​ជា​តារា​សម្ដែង​ស្រី​ជើង​ចាស់ ណយ សំណាង កំពុង​ស្ថិតនៅ​ដំណាក់កាល​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​ឡើយ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា។

ទន្ទឹម​គ្នា​នេះ​មិត្ដ​សិល្បៈ និង​សាច់ញាតិ បាន​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​លោក​ស្រី ហើយ​បាន​ជូនពរ​លោក​ស្រី​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ។ ជាក់​ស្ដែង​គណនី​Facebook ឈ្មោះ សូរសៀង ដូរ្យតន្ត្រី បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ប្រពៃណី​១​បទ​ក្រោម​ចំណង​ជើង​ថា"រំពៃ​នឹក​បង"ដែល​ច្រៀង​ដោយ​លោកស្រី ណយ សំណាង។

សូរសៀង ដូរ្យតន្ត្រី៖"បទ​រំពៃ​នឹក​បង លំនាំបទ សារិកាកែវ ច្រៀងដោយលោកយាយ ណយ សំណាង កូនសិស្ស នាយ សង្ហាផន នាង សារីយ៉ា ជូនពរលោកយាយ ឆាប់ជាពីកូវីដ"។

តារា​ជើង​ចាស់ ណយ សំណាង ទទួល​បាន​ការ​គោរព និង​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ទូទៅ​ថា​លោក​ស្រី​ពិត​ជា​មាន​ទេពកោសល្យ​ខាង​សម្ដែង​ផង និង​ច្រៀង​ផង។ បច្ចុប្បន្ន​លោកស្រី កំពុង​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​មាន​កូន​ប្រុស​បង្កើត​របស់​លោក​ស្រី​ម្នាក់ គឺ​លោក វណ្ណា ស័ក្ដិ កំពុង​ជួយ​មើល​ថែ​លោក​ស្រី​បន្ថែម​លើ​ការ​ខិតខំ​ប្រឹងប្រែង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០២១ មក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម