• 2021-05-27 07:14:00
  • ព័ត៌មាន

រឿងរ៉ាវច្រើនយ៉ាងពីក្រុមចម្រៀង Mustache Band អ្នកគាំទ្រមិនអាចបំភ្លេចបាន

  • 2021-05-27 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mustache Band ជាក្រុមតារាចម្រៀង Original Song ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសមាជិក នាក់ប៉ុណ្ណោះក្រោយ តារាចម្រៀងប្រចាំក្រុម ចេន បានដើរចេញពីក្រុម។ យ៉ាងណាមិញរយៈពេលច្រើនឆ្នាំមកនេះ Mustache Band បានផលិត បទចម្រៀងមនោសញ្ជេតនាពីរោះៗជាច្រើនបទសម្រាប់បម្រើអារម្មណ៍មហាជនអ្នកគាំទ្រ។

ដោយឡែកជាការសោកស្ដាយសម្រាប់អ្នកគាំទ្រ Mustache Band ត្រូវបានរំសាយសមាជិកមួយ រូបចេញក្រុមដោយរហូតមកដល់ពេលនេះពុំទាន់លេចឭហេតុផលណាមួយដែល Mustache សម្រេច ចិត្តបែបនេះ។

ជាការចង់ចាំល្អៗសម្រាប់អ្នកគាំទ្រថ្ងៃ Sababy នឹងបង្ហាញរឿងរ៉ាវច្រើនយ៉ាងរបស់ Mustache Band ដែលអ្នកគាំទ្រគួរដឹង៖

១. ក្រុមតារាចម្រៀង Mustache បង្កើតឡើងនៅឆ្នាំ២០១៧

២. នៅឆ្នាំ២០១៨ Mustache បានប្ដូរឈ្មោះថ្មីទៅជា Mustache Band

៣. Mustache Band ដំបូងឡើយមានសមាជិកប្រុសរហូតទៅដល់ ៥ នាក់

៤. នៅឆ្នាំ២០២០ អ្នកគាំទ្រខកចិត្តក្រោយលេចដំណឹង Mustache បានរំសាយក្រុមចោល

៥.ក្រោយរំសាយក្រុម ចេន និង ប៉ាវ បានចាប់ដៃគ្នាបញ្ចេញបទចម្រៀងមានចំណងជើងថា “ ការខូចចិត្ត មិនអាចដឹងមុន

៦. មិនយូរប៉ុន្មានអ្នកគាំទ្ររីករាយឡើងវិញព្រោះ Mustache វិលត្រឡប់មកវិញជាថ្មីប៉ុន្តែអ្នកគាំទ្រ ស្រងាកចិត្តម្ដងទៀតដោយអវត្តមានសមាជិកម្នាក់គឺ ចេន ពោលការត្រឡប់មកវិញលើកនេះមាន សមាជិកនាក់ប៉ុណ្ណោះ

៧. បទចម្រៀង”ជូនអូនទៅរកគេ”ជាចម្រៀងចំណងដៃចុងក្រោយរបស់ Mustache band មុនពេល សមាជិកក្រុមត្រូវបំបែក

៨. ចេន អតីតសមាជិកក្រុម Mustache band បានចូលរួមជាមួយក្រុមថ្មី”Nevrmind BAND “ ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់