• 2021-06-03 02:26:29
  • ចម្រៀង

ប្រទេស​ល្បី​តែ​រឿង​នុយក្លេអ៊ែរ​សោះ តែ​បទ​ស្នេហា​យុវវ័យ រុស្សី មួយ​នេះ ពីរោះ​សាហាវ កំពុង​ផ្ទុះ​ខ្លាំង​លើ Tiktok

  • 2021-06-03 02:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​មិន​ដឹង​ថា រុស្សី ជា​ប្រទេស​ដែល​ល្បីល្បាញ​ខ្លាំង​ខាង​សព្វាវុធ ពិសេស​គឺ​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​លើ​លោក​នោះ ស្រាប់​តែ​នៅ​ឆ្នាំ​មុន​នេះ មាន​បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​លន្លង់លន្លោច​មួយ​បទ​ពីរោះ​ចាក់​បេះដូង និង​កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok។

បទ​ចម្រៀង​មួយ​បទ​នេះ​មាន​ចំណង​ជើង​ថា "Kolibelnaya” ច្រៀង​ដោយ​តារា​ចម្រៀង​វ័យ​ក្មេង​ដ៏​ពេញ​និយម២​រូប​របស់​រុស្សីគឺ Lagu Rauf & Fai។ ពួក​គេ គឺ​ជា​បង​ប្អូន​ភ្លោះ និង​ជា​តារា​ចម្រៀង​រុស្សី​កាត់​អាហ្សែបៃហ្សង់ ហើយ​បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​ពីរោះ​ខាង​លើ ​បាន​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​យូធូប​កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ ២០២០ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

មក​ដល់​បច្ចុប្បន្ន បទ​នេះ​រឹត​តែ​ល្បី​ខ្លាំង​ទៀត​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ចម្រៀង​មនោសញ្ចេតនា ពិសេស​គឺ​នៅ​ក្នុង​ចំណោម​ក្នុង​ប្រព័ន្ធ Tiktok នៅ​កម្ពុជា ដែល​គេ​ឃើញ មិត្ត​ៗ​យុវវ័យ​យក​មក​ធ្វើ​ជា​ចម្រៀង Background ក្នុង​វីដេអូ​របស់​ខ្លួន​ជា​ច្រើន។ ក្រៅ​ពី​នេះ ពួក​គេ​ខ្លះ​បាន យក​មក​កាត់​ត​ដាក់​រូបភាព​ពី​លើ​ហើយ​បង្ហោះ​នៅ​លើ​យូធូប​ថែម​ទៀត​ផង។ យ៉ាង​ណា ដោយ​សារ​ឧបសគ្គ​នៃ​ភាសា គេ​មិន​ដឹង​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​ទាក់​ទាញ គឺ​ទឹក​ដម​សំឡេង​របស់​តារា​ចម្រៀង​រុស្សី ពោរ​ពេញ​ដោយ​មនោសញ្ចេតនា បទ​ភ្លេង​ក៏​ពីរោះ​អង្រួន​បេះដូង។ តោះ...ទស្សនា​ទិដ្ឋភាព​ប្រទេស​រុស្សី​ពោរពេញ​ដោយ​ទឹកកក និង​ស្ដាប់​បទ​ចម្រៀង​ដ៏​ពីរោះ​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម