- 2021-06-04 06:03:00
- ព័ត៌មាន
ការពិត ១០ជ្រុងពិតពី Dylan Wang តារាប្រុសមុខមាំតែភាយមន្តស្នេហ៍សាហាវ
- 2021-06-04 06:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ១០ជ្រុងពិតពី Dylan Wang តារាប្រុសមុខមាំតែភាយមន្តស្នេហ៍សាហាវ
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែល Dylan Wang បានសាងកេរ្តិ៍ឈ្មោះខ្ពស់យ៉ាងត្រដែតលើវិស័យសិល្បៈផ្នែកសម្ដែង ក្រោយចាប់អាជីពនេះតាំងពីឆ្នា ២០១៧មក។
ភាពល្បីល្បាញដែល Dylan ទទួលបានខ្ពស់បែបនេះកើតឡើងក្រោយពេលលោកសម្ដែងរឿង «Meteor Garden» ហើយវាក៏ក្លាយជាផ្លូវដែលនាំលោកកាន់តែជោគជ័យឡើងៗក្នុងពិភពនេះ។ ដូចនេះ ក៏ដល់ពេលបង្ហាញនូវចំណុចសំខាន់ផ្សេងៗរបស់តារាប្រុសឈ្មោះដើម Wang Hedi នេះដែរ។
១. Dylan Wang កើតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងស្រុក Leshan, ខេត្ត Sichuan ប្រទេសចិន។
២. តារានិកររបស់ Dylan គឺ Sagittarius និងកើតឆ្នាំ ខាល
៣. លោកបានសិក្សានៅមហាវិទ្យាល័យ Sichuan Southwest College of Civil Aviation ដោយចាប់យកមុខជំនាញ អាកាសចរណ៍។
៤. កាលនៅរៀន Di Di ធ្លាប់ជា MVP ប្រចាំក្រុមបាល់បោះរបស់សាលា ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ។ ឯតំណែងក្នុងក្រុមគឺ Point Guard និង Small Forward។
៥. Dylan ចូលចិត្តហាត់ប្រាណ និងហាត់យករាងឲ្យសង្ហា។
៦. ចំណូលចិត្តមានទំនោរខ្លាំងលើការលេង បាល់បោះ ហើយអ្នកដែលជា Idol របស់លោកគឺ LeBron James និងស្រឡាញ់ក្រុម LA Lakers។
៧. កំលោះដែលជាប្រភេទមនុស្សស្រឡាញ់សត្វសុនខរូបនេះ ក៏ចូលចិត្តការចម្អិនម្ហូបដែរ។
៨. ពេល Chat លោកចូលចិត្ត ផ្ញើសារជាសំឡេង (Voice) ជាជាងសរសេរ (Typing)
៩. សម្រស់ទាក់ទាញរបស់ Dylan ជាផ្នែកមួយដ៏សំខាន់បំផុតដែលធ្វើឲ្យអ្នកគាំទ្រនារីៗច្រើនជាងបុរសលង់ស្នេហ៍ និងគាំទ្រពេញទំហឹង។
១០. ប្រភេទនារីក្នុងចិត្តគឺជាអ្នកណាដែលចេញមកឡូយ និងចរិតល្អ មានភាពជាខ្លួនឯង រួសរាយ ជាមនុស្សសកម្ម និងចាស់ជាងលោក (បើអាច អាយុបងលោក ៣ឆ្នាំ នោះរឹតតែពិសេស)៕