• 2021-06-23 03:22:53
  • ព័ត៌មាន

សុទ្ធ បញ្ចកា៖ ខ្ញុំ​ធ្លាប់​ចងពៀរ​គេ​ម្នាក់​ហើយ គ្មាន​បាន​អី​មក​វិញ​ទេ វា​មាន​តែ​ភ្លើង​ជាប់​ខ្លួន

  • 2021-06-23 03:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​១​ថ្ងៃ នៃ​ការ​លេច​ដំណឹង​ថា អេដ វីន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​សង្សារ​របស់​ខ្លួន​នោះ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា អ្នកនាង សុទ្ធ បញ្ចកា ដែល​ជា​សង្សារ​របស់​អេដ វីន ប្រកាស​ថា​នាង​លែង​ចង​កម្មពៀរ​ជាមួយ​អ្នក​ណា​ទៀត​ហើយ។

ដោយ​ទប់​កំហឹង​មិន​បាន​ក្រោយ​ទទួល​រង​នូវ​អំពើ​ហិង្សា​យ៉ាង​ដំណំ សុទ្ធ បញ្ចកា បាន​ដាក់​ពាក្យ​ប្ដឹង​នឹង​លោក យិត​មាស​ឧស្សាហ៍ ហៅ​អេដ វីន ភ្លាមៗ ដោយ​មិន​គិត​ដល់​ការ​ទម្លាក់​ចោល​នូវ​ការ​ចងពៀរ​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ដូច​ដែល​ដែល​នាង​បាន​លើក​ឡើង​នោះ​ឡើយ។ សមត្ថកិច្ច​បាន​បង្ហាញ​ចំណាត់​ការ​របស់​ខ្លួន​លើ​ករណី​នេះ ដោយ​ឃាត់​ខ្លួន​លោក​អេដ វីន តាម​បណ្ដឹង​របស់​សុទ្ធ បញ្ចកា ហើយ​វត្តមាន​របស់​អេដ វីន នៅ​មុខ​តុលាការ ត្រូវ​គេ​ប្រមាញ់​រូប​បាន​ម្សិលមិញ។

តាម​រយៈ​សំណេរ​ដ៏​វែងអន្លាយ និង​បង្ហោះ​ជាប់​ៗ​គ្នា​តាម​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ជាមួយ​សង្សារ​រហូត​ដល់​បន្សល់​ស្នាម​របួស​រៀង​ៗ​ខ្លួន មហាជន​គិត​ថា សុទ្ធ បញ្ចកា ចាប់​ផ្ដើម​បើក​ភ្លើង​ខៀវ​សម្រាប់​កិច្ច​ចរចា​ត្រូវ​រ៉ូវ​គ្នា​វិញ​រវាង​នាង និង​លោក អេដ វីន បើ​ទោះ​បី​ជា​បណ្ដឹង​របស់​នាង​បាន​ដាក់​ចូល​ដល់​ដៃ​សមត្ថកិច្ច​ហួស​ទៅ​ហើយ​ក្ដី។ ទន្ទឹម​គ្នា​នេះ បញ្ចកា ថា​រឿង​ដែល​បាន​កើត​ឡើង ហើយ​ឈាន​ដល់​ហិង្សា​នេះ គឺ​កើត​ចេញ​ពី​ការ​យល់​ច្រឡំ និង​ការ​ប្រចណ្ឌ។

សុទ្ធ បញ្ចកា៖"ពៀររំងាប់ដោយការមិនចងពៀរ! ខ្ញុំធ្លាប់ចងពៀរគេម្នាក់ហើយ វាគ្មានបានអីមកវិញទេ វាមានតែភ្លើងជាប់ខ្លួន តែពេលខ្ញុំទំលាក់ចុះ ខ្ញុំរាប់អានជាមួយ Ex មុនខ្ញុំធម្មតា ពីពេលនោះមកជីវិតញុំជួបតែរឿងល្អ វាមកចង្រៃអី អាយប់នឹង មកទក់សាច់អីណា"។

ទោះ​ជា​យ៉ាង​ណា សុទ្ធ បញ្ចកា បាន​ព្រលយ​ពាក្យ​ថា បើ​ឲ្យ​នាង​យក​វិញ វា​ពិត​ជា​ពិបាក​ណាស់​នូវ​ការ​នឹក​ឃើញ​ទិដ្ឋភាព​ហិង្សា​នោះ ប៉ុន្តែ​ដោយសារ​មាន​មនោសញ្ចេតនា និង​អនុស្សាវរីយ៍​ច្រើន ដោយ​នាង​ដាក់​ជា​សំណួរ​ថា​តើ​មនុស្ស​ស្រី​ណា​ដាច់ចិត្ដ​ឈរ​មើល​មនុស្ស​ខ្លួន​ឯង​ស្រឡាញ់ ពិបាក​នៅ​នឹង​ភ្នែក។ នាង​ថា កុំ​ថា​ឡើយ​ស្នេហា តែ​អ្នក​ស្គាល់​គ្នា​ធម្មតា​ក៏​នាង​នៅ​តែ​ជួយ ហើយ​នៅ​ខ្វល់ខ្វាយ​ពី​អ្នក​នោះ​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់