• 2021-07-05 02:39:25
  • ចម្រៀង

កាន់​តែ​លេច​ត្រដែត​ហើយ! ពលករ​ខ្មែរ កែវ លេច​មុខ​ក្នុង MV ថៃ ច្រៀង​សុំ​ស្នេហ៍​នារីថៃ​ដ៏​ស្រស់​ស្អាត​ម្នាក់

  • 2021-07-05 02:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពលករ​ខ្មែរ​ដែល​ល្បី​លើ TikTok រហូត​ដល់​ទូរទស្សន៍​ថៃ​ហៅ​ឡើង​ឆាក​របស់​គេ​ទៀត​នោះ នៅ​ពេល​នេះ បាន​ឈាន​មួយ​ចំនួន​ទៀត​ហើយ ដោយ​បាន​ចូល​រួម​ច្រៀង និង​សម្ដែង​ក្នុង​បទ​ចម្រៀង​ថៃ​មួយ​បទ ដែល​ច្រៀង​លួងលោម​សុំ​ស្នេហ៍​នារី​ថៃ​ដ៏​ស្រស់​ស្អាត​ម្នាក់។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "ចង់​បាន​នាង” ដែល​ច្រៀង​រួម​គ្នា​ដោយ​យុវជន​ ៤រូប​ក្នុង​នោះ​មាន​កែវ​ម្នាក់​ដែល​គេ​ស្គាល់​​ថា​ជា​ជនជាតិ​ខ្មែរ តែ​បាន​ទៅ​រស់​នៅ​ធ្វើ​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ។ កែវ ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ តាម​រយៈ​ប្រព័ន្ធ Tiktok។

យុវជន​ខ្មែរ​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង តាម​រយៈ​ស្ទីល​ផ្ទាល់​ខ្លួន​របស់​គេ​តាម​រយៈ​ការ​ច្រៀង រាំ និង​ការ​តុបតែង​ខ្លួន រហូត​ដល់​មាន​អ្នក​លេង Tiktok រាប់​ពាន់​នាក់​ទាំង​ខ្មែរ និង​ថៃ បាន​ធ្វើ​ត្រាប់​តាម។ ក្រោយ​ពី​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន កែវ ក៏​ត្រូវ​បាន​អញ្ជើញ​ឡើង​កម្មវិធី​របស់​ទូរទស្សន៍​កម្សាន្ត​ក្នុង​ស្រុក​មួយ​របស់​ថៃ។

បន្ត​ពី​នោះ​មក​មិន​យូរ​ប៉ុន្មាន រូប​គេ​បាន​ឈាន​មក​ដល់​សិល្បៈ​ចម្រៀងថែម​ទៀត ដោយ​ថ្មី​ៗ​នេះ រូប​គេ​បាន​លេច​​មុខ​ចូល​រួម​ច្រៀង និង​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​មួយ​របស់​ថៃ។ ក្នុង​បទ​នេះ កែវ បាន​ច្រៀង​ទាំង​ជា​ភាសា​ខ្មែរ និង​ថៃ ដើម្បី​លួងលោម​សុំ​ស្នេហ៍​នារី​ថៃ​ដ៏​ស្រស់​ស្អាត​ម្នាក់។ តោះ...ឥឡូវ​ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម