- 2021-07-06 02:03:00
- ព័ត៌មាន
រលកទី២ក្នុងសិល្បៈ! ត្រឹមមួយប៉ព្រិចភ្នែកសោះ! តារាខ្មែរច្រើនដួងធ្លោយឆ្លងកូវីដទាល់តែបាន!
- 2021-07-06 02:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលកទី២ក្នុងសិល្បៈ! ត្រឹមមួយប៉ព្រិចភ្នែកសោះ! តារាខ្មែរច្រើនដួងធ្លោយឆ្លងកូវីដទាល់តែបាន!
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃចុងក្រោយនេះតារាសម្ដែង និងតារាចម្រៀងល្បីឈ្មោះ៥ដួងគឺកញ្ញា រចនា រ៉ាវ៉ាឌី ,លោក ព្រីន កញ្ញា ចាន់ ស្រីរ័ត្ន តារាសម្ដែងភេទទី៣នាយ ពាង នឹងតារាចម្រៀងលោក រ៉េត បូរ៉ា បានធ្វើឱ្យអ្នកគាំទ្រតក់ស្លុតយ៉ាង ខ្លាំងក្រោយតារាទាំងនេះរកឃើញផ្ទុកជំងឺកូ វីដ-១៩។
នៅរសៀលថ្ងៃទី២ កក្ដដា តារាចម្រៀង រ៉េត បូរ៉ា ត្រូវបានរកឃើញ ឆ្លងជំងឺកូវីដ-១៩ ដោយលោកបាន ប្រកាសក្នុងគណនីហ្វេសផ្លូវការក្រោយឆ្លងរកឃើញវិជ្ជមានភ្លាមៗ។ មិនប៉ុន្មានថ្ងៃរំលងគ្នាផង ស្រាប់តែតារាសម្ដែង ចាន់ ស្រីរ័ត្ន រកឃើញផ្ទុកជំងឺកូវីដបន្តបន្ទាប់ លុះបញ្ជូនតារាស្រីទៅព្យាបាលបានប៉ុន្មាន ក៏លេចដំណឹងតារាសម្ដែងស្អិតរមួត១គូ គឺស្រីស្អាតថ្ពាល់ខួច រចនា រ៉ាវ៉ាឌី និងកម្លោះសង្ហា ព្រីន ក៏រកឃើញវិជ្ជាមានកូវីដជាហូរហែផងដែរ។
អ្វីដែលធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីពសោកស្ដាយ ស្លុត ចិត្តខ្លាំងជាងនេះទៅទៀតនោះគឺ នាយពាង ដេកឈឺស្ដូកស្ដឹងដោយសារកូវីដ-១៩ រហូតអស់សង្ខារថែមទៀតនៅដើម ខែកក្ដដា នេះតែម្ដង។
យ៉ាងណាមិញរហូតមកដល់ពេលនេះអ្នកទាំង៤បានបញ្ជូនទៅព្យាបាល ដោយមានការមើលថែយ៉ាង ដិតដល់ពីក្រុមគ្រូពេទ្យជំនាញ។ ដោយឡែកសាកសពរបស់ នាយពាង ត្រូវបានទៅបូជារួចរាល់ហើយ។
រម្លឹងផងដែរថា សិល្បករសិល្បការិនីជាច្រើនដួងបានធ្លាយខ្លួនឆ្លងជំងឺកាចសាហាវមួយនេះត្រឹមមួយប៉ព្រិចភ្នែកបើ ទោះជាពួកគេការពារខ្ជាប់ខ្ជួនយ៉ាងណាក្ដី ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នតារាទាំងនោះ បានជាសះស្បើយត្រឡប់ទៅផ្ទះរាងខ្លួនវិញហើយដូចជា សុគន្ធ និសា កែវ ចាន់និមល ណុប បាយ៉ារិទ្ធ សួស វីហ្សា និងតារាសម្ដែង តារាចម្រៀងផ្សេងទៀត នៅឡើយតែតារាបីនាក់ ចុងក្រោយនេះមិនទាន់ ចេញលទ្ធ ផលល្អវិញនៅឡើយ៕