• 2021-07-31 01:17:41
  • ភាពយន្ត

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឆ្នាំទី១០ នឹង​ប្រកាស​រឿង​ដែល​ខ្លួន​ជ្រើសរើស​នៅ​ឆ្នាំ២០២១នេះហើយ!

  • 2021-07-31 01:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ(CSFF) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្នាត​ខ្លី​មក​ពី​ជុំវិញ​ពិភពលោក។ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី CSFF បាន​ប្រកាស​បើក​ទទួល​រឿង​ប្រកួត​ពី​ផលិតករ​ទាំង​អស់​ចាប់​តាំង​ពី ពី​ដើម​ខែ​មីនា​ឆ្នាំ​២០២១ កន្លងទៅ។

មហោស្រព​នៅ​តែ​រាប់​បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវ​សមិទ្ធិករ ឬ​ផលិតករ​ក្នុង​គោលបំណង​ឲ្យ​ពួកគេ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ផង​ដែរ។ CSFF ឆ្នាំទី១០នេះ នឹង​រៀបចំ​ដោយ​ក្រុម​ភាពយន្ត​ឈូករ័ត្ន (Sunflower Film Alliance [SFA]) ដោយ​បូក​បញ្ចូល​ភាពយន្ត​ខ្នាត​ខ្លី​ដែល​ដាក់​មក​ពី​ឆ្នាំ​២០២០ ដែល​ខកខាន ដោយ​វិបត្តិ​កូវីដ១៩។ ដោយសារ​តែ​វិបត្តិ​នេះ​នៅ​តែ​បន្ត​មិន​ស្រាកស្រាន្ត កម្មវិធី​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​តាម​Onlineទាំង​ស្រុង។

CSFF នឹងប្រកាសភាពយន្តខ្លីដែលខ្លួនជ្រើសរើស សម្រាប់ឆ្នាំទី១០នេះ ក្នុង​ពាក់​កណ្តាល​ខែ​សីហា ឆ្នាំ​២០២១ ដែល​ស្នាដៃ​ទាំង​នោះ​ចែក​ជា​៩​ប្រភេទ​ដូច​ខាង​ក្រោម៖ ១. ភាពយន្តខ្លីកម្ពុជា សម្រាប់ប្រកួត (Cambodian Competition) ២. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Showcase) ៣. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ប្រកួត (International Competition) ៤. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Showcase) ៥. ភាពយន្តឯកសារកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Documentary Showcase)​៦.ភាពយន្តឯកសារអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Documentary Showcase) ៧.  វីដេអូតន្រ្តី សម្រាប់ចាក់បង្ហាញ (Music Video Showcase) ៨. ភាពយន្តខ្លីថ្មីពី«ក្រុមភាពយន្តឈូករ័ត្ន» (SFA Showcase) និង​ប្រភេទ​ទី​៩ គឺ​ភាពយន្តពីគម្រោងពិសេស សម្រាប់ចាក់បង្ហាញ (Special Project Showcase)

មហោស្រព​ធំ​នេះ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២១ នេះ បន្ទាប់​យុទ្ធនាការ​ផ្សព្វផ្សាយ​អនឡាញ​របស់ CFI។ មហោស្រព​នេះ​ធ្លាប់​ធ្វើ​ឡើង​ចំនួន​៥​ដង៖លើកទី១ ក្នុង​ខែ​មេសា និង៤លើកចុងក្រោយ ក្នុង​ខែ​ឧសភា​កន្លង​ទៅ។ ជាពិសេស​នៅ​CFIលើក​ចុង​ក្រោយ មាន​វត្តមាន ដ៏​ខ្ពង់ខ្ពស់​ពី​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

សូម​រំលឹក​ថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៩ មាន​ចំណង​​ជើង​ថា៖"មុន​មេឃ​ភ្លៀង" ដឹកនាំ​រឿង​ដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។ រឿង​នេះ​និយាយ​ពី​យុវតី​ជា​សិស្ស​រួម​ថ្នាក់​២​រូប ដែល​ទទួល​រង​អំពើ​ហិង្សា ក្នុង​គ្រួសារ រហូត​មាន​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ស្នាដៃ​នេះ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ មហោស្រព​ជា​ដៃគូ​នៅ​ក្រៅ​ស្រុក​ដូចជា៖ Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់