• 2021-08-12 01:09:09
  • ព័ត៌មាន

តើអ្នកណាស្រឡាញ់ ARMY ខ្លាំងជាងគេ ហើយសមាជិក BTS​ គិតដល់ Fan ប៉ុន្មានដងក្នុងមួយថ្ងៃៗ?

  • 2021-08-12 01:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ BTS បាន​បង្កើតកម្មវិធីជួបជុំជាមួយនឹង​ ARMY ដែល​មាន​សំណាង​ចំនួន ២០០នាក់ តាម​រយៈ Zoom ចំនួន ៥០ក្រុម។

ក្នុងជំនួបនេះ​ BTS ដែល​ស្លៀកឈុតគេង​ទាំងអស់ បាន​ឆ្លើយសំណួរជាច្រើនពីអ្នកគាំទ្រផ្ទាល់ និង​បាន​លេង​សើចជាមួយគ្នា បង្កបរិយាកាសដែល​មិនអាច​បំភ្លេច​បាន​ឡើយ។

ក្នុង​ចំណោមអ្នក​ចូលរួមទាំងអស់ មានអ្នកគាំទ្រម្នាក់ធ្វើឲ្យ BTS ប្រកួតគ្នាបង្ហាញ​ចម្លើយជាទីពេញចិត្តដល់ Fan ដោយបាន​សួរថា​ តើរៀងរាល់ថ្ងៃសមាជិកទាំងអស់គិតពី AMRY ប៉ុន្មានដង?

Suga ជាអ្នកឆ្លើយមុនគេ ដោយ​បាន​និយាយថា «ខ្ទង់ ៣៦០ ០០០ដង»

ឮភ្លាម Jungkook ញ៉ោះបែបចាក់សាំងលើភ្លើងថា «បង! អីមែន?» រួចទើប​ឆ្លើយចម្លើយខ្លួនឯងថា ៖ «រាប់មិនអស់» មានន័យ​ថា​លោកគិតពី ARMY ជាប់ក្នុងមួយថ្ងៃៗ។

ចំណែក J-Hope វិញ បាននិយាយថា​ លោកគិតពី ARMY ពាន់លានដងក្នុងមួយថ្ងៃ។

ដើម្បីកុំឲ្យចាញ់ J-Hope សមាជិកកំប្លែងស្ងួត** V** ក៏បានតបបន្ត ចម្លើយថា​ លោកគិតពី ARMY ច្រើនជាង J-Hope គុណនឹង ១០។

ងាកចូល Jin វិញ ថា​មិនមែន​សំដៅលើនាឡិកា ឬម៉ោងពេល​ទេ ព្រោះ​ថា​លោកគិតពី ARMY គ្រប់ពេលមិនដែល​ចន្លោះឡើយ។

ចុះ​ Jimin វិញ? ពិតណាស់ ចម្លើយគឺ លោកគិតពី ARMY ត្រឹម​តែ ១ដងប៉ុណ្ណោះ​ក្នុង​ ១ថ្ងៃ ប៉ុន្តែ…វា​គ្រប់គ្រាន់ពេក​ទៅហើយ ព្រោះ​ថា​គិត ១ដងនេះ មានន័យថា​គិតជាប់រហូត មិនដែល​សម្រាកឡើយ។

សម្រាប់ RM លើកនេះ​លោកមិនបាន​ចូលរួមប្រកួត​ពីចំនួន​ពេល​ដែល​លោកគិតពី ARMY ទេ ប៉ុន្តែគ្រប់គ្នា​ដឹងពេក​ទៅហើយ តារា Leader រូបនេះ​គិតពីគ្រប់គ្នាកម្រិតណា។

ដូច្នេះសរុបជារួម ARMY ពិតជា​ទទួលបាន​ក្ដីស្រឡាញ់ធំធេង ពេញលេញពីសមាជិកទទាំង ៧ ហើយសម្រាប់ BTS អ្នកគាំទ្រទាំងអស់របស់ពួកគេ​ពិតជាមានតម្លៃបំផុត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់