• 2021-08-30 03:15:35
  • ជីវិតតារា

មិនដឹងមូលហេតុ សុខៗស្រាប់តែបេក្ខភាព Miss Grand Cambodia 2021 Mey Mey ដកខ្លួនចេញពីការប្រកួត

  • 2021-08-30 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia 2021ដែលមានឈ្មោះថា សៀក ជៀវមុី ហៅ Mey Mey បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត ដោយមិនដឹងមូលហេតុ ខណះដែលកំពុងទទួលបានការចាប់អារម្មណ៏ ទាំងមុខមាត់ ជាពិសេសកម្ពស់តែម្តង រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ពេលថ្មីៗនេះ កញ្ញា ម៉ីម៉ី ដែលជាបេក្ខភាព Miss Grand Cambodia 2021ដែលមកពីខេត្តព្រះវិហារ បានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់ថា នាងបានដកខ្លួនចេញពីការប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2021ហើយ ។

ក្នុងនោះដែរ កញ្ញា ម៉ីម៉ី មិនបានប្រាប់ពីមូលហេតុពីការដកខ្លួនចេញរបស់នាងនោះដែរ ដោយគ្រាន់តែនាងបានប្រាប់ទៅបងប្អូននិងអ្នកគាំទ្រដែលស្រលាញ់និងចូលចិត្តនាង ឲ្យបានដឹងតែប៉ុណ្ណោះ ។

បើយោងតាមផេក Beauty Pageant Reviewer ក៏បានផុសពីការសោកស្តាយខ្លាំងចំពោះការដកខ្លួនចេញពីកម្មវិធីនេះ ហើយផេកនេះក៏សង្ឃឹមថា និងឃើញ ម៉ីម៉ី បង្ហាញខ្លួនក្នុងការប្រកួតម្តងទៀតឆាប់ៗនេះដែរ ។

ឲ្យដឹងផងដែរថា ដំណើរការនៃការប្រកួត Miss Grand Cambodia 2021 កំពុងតែដំណើរការនៃការប្រកួតឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ហើយបេក្ខភាពទាំងអស់នៅក្នុងប្រទេសកម្ពុជានិងចូលរួមប្រកួតនៅក្នុងទីក្រុងភ្នំពេញ ។ក្នុងចំណោមបេក្ខភាពទាំងអស់នោះ ក៏បានស្វែងរកឃើញជាបណ្តើរហើយដែរ ។ ​​​

អត្ថបទ៖ Tep Sovannmoly

មតិយោបល់