• 2021-09-01 01:52:05
  • ព័ត៌មាន

បើកទំព័រខែថ្មីភ្លាម! ចិត្ត កញ្ចនា ហុងស៊ុយខ្ពស់ទទួលបានតំណែងឯកអគ្គរាជទូតសុឆន្ទះភ្លែត

  • 2021-09-01 01:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃដំបូងខែកញ្ញា តារាចម្រៀងស្រីពោរពេញទៅដោយសមត្ថភាពខ្ពស់ក្នុងវិស័យតន្ត្រីកម្ពុជា កញ្ញា ចិត្ត កញ្ចនា ទើបទទួលបានតំណែងខ្ពស់ត្រដែតជាឯកអគ្គរាជទូតសុឆន្ទះភ្លាមៗតែម្ដងប្រចាំ វគ្គបណ្ដុះ បណ្ដាល WAV ស្ត្រីក្នុងតន្ត្រី

បន្ទាប់ពីកសាងប្រជាប្រិយភាពល្បីល្បាញ តាមរយៈសមត្ថភាពក៏ដូចជាទេពកោសល្យជាអ្នកចម្រៀង មានសម្លេងពីរោះរណ្ដំ មិនតែប៉ុណ្ណោះ កញ្ចានា បានបង្ហាញឱ្យឃើញនូវភាពជាអ្នកនិពន្ធចម្រៀងយ៉ាង ប៉ិនប្រសប់ ធ្វើឱ្យគ្រប់គ្នាមិនតិចនាក់ទេ ដែលគាំទ្ររាល់ចម្រៀងរបស់នាង។ សបញ្ជាក់ពីភាពលេចធ្លោរ ក្នុងវិស័យតន្ត្រីនៅកម្ពុជា ទើបថ្មីៗនេះតារាស្រីថ្ពាល់ ក្លាយជាឯកអគ្គរាជទូតសុឆន្ទះ ប្រចាំWAV ស្ត្រីក្នុង តន្ត្រី ដែលជាគម្រោងដៃគូសហការជាមួយគម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជាក្រោម ជំនួយពី ទីភ្នាក់ងារជំនួយសហរដ្ឋអមេរិក ក្នុងវគ្គបណ្ដុះបណ្ដាលនេះផ្ដល់ឱ្យស្ត្រីកម្ពុជាសឹក្សាស្វែង យល់អំពីតន្ត្រី។

បច្ចុប្បន្ននេះអាចនិយាយបានថា កញ្ចានា ជានារីកម្ពុជាមួយរូបដែលមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យ ចម្រៀង Original Song ក្នុងនាមជាសិល្បករប្រកបដោយសម្ថភាព និងមានចំណេះដឹង ដែលជួយ លើកតម្កើន នឹងជួយពង្រឹងសហគមន៍តន្ត្រីស្ត្រីកម្ពុជា។

បន្ទាប់ពីទទួលងារជាឯកអគ្គរាជទូតសុឆន្ទះ ប្រចាំWAV ស្ត្រីក្នុង តន្ត្រី កញ្ចនា ទទួលបានពាក្យសរសើរ និងអបអរសាទរជាច្រើនពីមហាជន ថានាងពិតជាសាកសមជាមួយតំណែងនេះខ្លាំងតែម្ដង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់