• 2021-09-09 02:46:26
  • ជីវិតតារា

តារាសម្តែងវ័យក្មេង ម៉ានីកា គ្រងឈុតអប្សរា ស្អាត​ខ្ញង់​ដូច​ក្រមុំនរណា​ក៏​សរសើរ!

  • 2021-09-09 02:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងវ័យក្មេង មានទេពកោសល្យ​ខាងសិល្បៈ គួរឲ្យស្រលាញ់ ម៉ានីកា បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៏យ៉ាងខ្លាំង បន្ទាប់ពី ម៉ានីកា គ្រងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ ដែលនេះគឺជាក្តីបំណងរបស់នាងតាំងពីយូមកម្លេះ ។

ពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងដែលកំពុងតែមានប្រជាប្រិយភាព ម៉ានីកា បានបង្ហោះរូបភាពគ្រងឈុតអប្សរាជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់់នាង ដោយក្នុងនោះ នាងបានបញ្ជាក់ថា នាងបានសម្រេចក្តីបំណងរបស់នាងហើយក្នុងការគ្រងឈុតអប្សរានេះ នាងពិតជាមានអារម្មណ៏រំភើបឥតឧបមា ដែលមានឳកាសបានតុបតែងក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ ។

កុមារីតូចគួរឲ្យស្រលាញ់ ម៉ានីកា បានបន្ថែមទៀតថា នាងពិតជាកោតសរសើរ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និងបងៗដែលជាក្រុមការងារអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរ ដែលបានលះបងពេលវេលា និងកម្លាំងកាយចិត្ត ព្យាយាមការពារ និងថែរក្សាមរតកទាំងអស់នេះ ឲ្យនៅឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ដូចជារូបនាង ។

ម៉ានីកា បានបញ្ជាក់បន្ថែមទៀតថា នាងពិតជាអរគុណជាពិសេសដល់ លោកគ្រូ និងបងបង ពូមីង ក្រុមការងារ ទាំងអស់ ដែលបានសម្រេចក្តីបំណងរបស់នងា ក្នុងការគ្រងឈុតអប្សរាដ៏អស្ចារ្យនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី