• 2021-09-21 03:52:09
  • ព័ត៌មាន

ពេល Shuhua អកហ្សឺមួយរំពេចខណៈច្រឡំហៅឈ្មោះ ​Soojin ធ្វើឲ្យ Fan ក្តុកក្ដួល

  • 2021-09-21 03:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល​ Live ក្នុង Vlive កាល​ពីថ្មីៗនេះ Shuhua ((G)I-DLE) បាន​ជជែក​គ្នា​លេង​ជាមួយនឹង​អ្នកគាំទ្រ ពីចរិតបង្ហាញក្បាច់រាំផ្សេង​ៗរបស់សមាជិក​ម្នាក់ៗក្នុងក្រុម។ យ៉ាងណា​ពេល​ដែលកំពុងរក​នឹក​ឈ្មោះ​សមាជិកក្រុម Shuhua បាន​ច្រឡំហៅ​ឈ្មោះ "Soo...”

ភ្លាមៗ​ ពេល​ដឹង​ខ្លួនច្រឡំ នាង​បាន​ឈប់​មួយភ្លែត រួច​ទើប​ប្រមូល​ស្មារតីឡើងវិញ។ នាង​ពង្រឹង​អារម្មណ៍​ឡើងវិញ ហើយក្រោយមក​ក៏បន្ត​ហៅឈ្មោះសមាជិកផ្សេងទៀតគឺ Soyeon ជំនួសវិញ។ សម្លឹងមើលទឹកមុខរបស់ប្អូនពៅ (G)I-DLE រូបនេះ​ពិតជាអាច​ធ្វើឲ្យគ្រប់គ្នា​ដឹង​ថា​នាងមាន​អារម្មណ៍យ៉ាងណា។

ដូចគ្រប់គ្នា​ជ្រាបច្បាស់​ពេក​ទៅហើយថា​ (G)I-DLE បាន​ប្រកាសថា​ Soojin បាន​ចាកចេញពីក្រុមហើយ​កាល​ពី​ដើមខែសីហា នៅ​ឆ្នាំនេះ ក្រោយមាន​ព័ត៌មាន​ផ្ទុះឡើងទាក់ទងនឹង​ការ Bully (មើលងាយធ្វើបាប)។

អ្នកគាំទ្រមាន​ការ​សោកស្ដាយជាពន់ពេក ទាក់ទងនឹង​ការ​ចាកចេញរបស់ Soojin ស្របពេល​សមាជិក​ទាំងអស់​មិនដែល​ល្អក់កកររឿងរ៉ាវ​ធំដុំនឹងគ្នា ហើយដំណើរការដើរទៅមុខរួមគ្នាក៏មិនដែល​មាន​បញ្ហា ប៉ុន្តែ​ស្រាប់តែ​មាន​រឿង​កើតឡើង​ចំពោះ Soojin បែបនេះ។ លទ្ធផល​គឺ​នាង​ក៏សម្រេច​ចាកចេញ​តែម្ដង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់