• 2021-09-21 08:15:37
  • ភាពយន្ត

ស្អែកបិណ្ឌ១ហើយ! ហ៊ុយ យ៉ាឡេង ត្រៀមចេញរឿងអប់រំមួយដែលខ្លួនព្យាយាមថត២ឆ្នាំ តែទើបមានឱកាសឆ្នាំនេះ

  • 2021-09-21 08:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ដ ហ៊ុយ យ៉ាឡេង គ្រោងចេញរឿងអប់រំមួយក្រោមចំណងជើងថា៖”បាប និងបុណ្យ” នៅក្នុងរយៈពេល៣ទៀតយ៉ាងយូរ បន្ទាប់ពីលោក និងក្រុមការងារចំណាយពេលថតជិត១សប្ហាហ៍ទើបចប់នៅថ្ងៃនេះ។

លោក ហ៊ុយ យ៉ាឡេង ប្រាប់Sabay នៅរសៀលថ្ងៃទី២១ ខែកញ្ញា ថា រឿងអប់រំដែលលោកបាននិពន្ធចប់ពីរឆ្នាំហើយ តែទើបមានឱកាសចេញថតនៅពេលនេះដោយសារបញ្ហាជំងឺកូវីដ-១៩។ លោកនឹងស្រូតកាត់វីដេអូដែលមានរយៈពេល១០នាទីនេះឲ្យចប់ឆាប់ៗនេះ ដើម្បីចេញនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១ នេះ។

ហ៊ុយ យ៉ាឡេង៖”យើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងបាប និងបុណ្យហ្នឹង…ខ្ញុំគិតថាមនុស្សស្ទើរពាក់កណ្ដាលមិនបានយល់ ហើយធ្វើខុសសិល្ប៍៥ទេ ហើយរឿងខ្ញុំហ្នឹងរំលេចនូវអស់ហ្នឹង...ដូចជា កុហកគេ លួចគេ លួចផិតក្បត់ជាមួយប្រពន្ធ ឬប្ដីគេ។ ខ្ញុំកំពុងខំកាត់ឲ្យទាន់ភ្ជុំនេះ”។

លោក ហ៊ុយ យ៉ាឡេង ធ្លាប់ជាផលិតករភាពយន្ដទទួលបានការគាំទ្រច្រើនពីមហាជនតាមរយៈខ្សែភាពយន្ដបែបអប់រំ និងជីវិតតស៊ូរបស់ឪពុក គឺរឿង”ដើម្បីកូន”ដែលមានលោកដើរជាតួអង្គឯកក្នុងរឿង។ ចំណែករឿងនេះវិញ ក៏មានរូបលោកជាអ្នកសម្ដែងផ្ទាល់ដែរ ហើយខ្លឹមសាររួម នៃរឿងនេះ គឺផ្ដោតលើការគោរពប្រណិបត្ដិនូវសីល៥៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម